• 2019-08-06 02:53:15
  • បាល់ទាត់

Rooney អាច​នឹង​ត្រលប់​មក​កាន់​អង់គ្លេសវិញ ប្រសិន​ការ​ចរចា​ត្រូវ​គ្នា

  • 2019-08-06 02:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Derby County មាន​បំណង​ចង់​តែងតាំង​ Wayne Rooney ធ្វើ​ជា Player-Coach (ជា​គ្រូ​ផង​និង​លេង​ជា​កីឡាករ​ផង)។

អតីត​ជម្រើស​​ជាតិ​អង់គ្លេស​​នៅ​សល់​កុងត្រា​២​រដូវ​កាល​ទៀត​ជាមួយ​ក្លឹប​ក្នុង​លីគ​កំពូល​របស់​អាមេរិក DC United។ យ៉ាងណាក្ដី ម្ចាស់​ក្លឹប Derby លោក Mel Morris គិត​ថា​ Rooney អាច​ផ្ដល់​ជា​កម្លាំង​សំខាន់​ជួយ​រុញ​ក្លឹប​មួយ​នេះ​បាន​ឡើង​ទៅ​លេង Premier League។

គេ​មិន​ទាន់​ដឹង​​អំពី​ការ​ពិភាក្សា​ចរចា​រវាង​ភាគី​ទាំង​ឈាន​ដល់​កម្រិត​ជោគជ័យ​ប៉ុណ្ណា​ទេ ប៉ុន្តែ​ Derby នៅ​តែ​មាន​​សុទិដ្ឋិនិយម​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន។ កាល​ពី​រដូវ​កាល​មុន Derby County ដែល​កំពុង​​លេង​ក្របខ័ណ្ឌ Championship ​បាន​តែងតាំង Frank Lampard ​ធ្វើ​ជា​អ្នក​ចាត់​ការ មុន​ពេល​គេ​ចាកចេញ​ទៅ​ដឹក​នាំ Chelsea រដូវ​កាល​នេះ។

និយាយ​​អំពី​គោលដៅ​ធ្វើ​ជា​អ្នក​ចាត់​ការ​​ កាល​ពី​សប្ដាហ៍​មុន Rooney បាន​និយាយ​ថា៖ "ខ្ញុំ​ជាក់​ស្ដែង​នៅ​តែ​ចង់​ជា​កីឡាករ​ម្នាក់ ហើយ​ខ្ញុំ​ចង់​បន្ត​ការ​លេង។ ពេល​ដែល​ពេលវេលា​ត្រឹមត្រូវ​មក​ដល់ ខ្ញុំ​អាច​នឹង​ទៅ​ធ្វើ​ជា​គ្រូ​ឬ​អ្នក​ចាត់​ការ"៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់