• 2019-08-05 08:42:08
  • ប្រដាល់

សារឿន​ ច័ន្ទ​ ហាលអាវ​ត្រឹម​ជុំ​ទី១​ ពាន​រង្វាន់​ TV5​

  • 2019-08-05 08:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ សារឿន​ ច័ន្ទ​ អស់​ឱកាស​ហើយ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​សីហា​ ២០១៩​ បន្ទាប់​ភ្លាត់​ស្នៀត​សន្លប់​ដោយ​សារ​ជើង​ខ្លាំង​ ណាម​ ម៉ូរ៉ាក់។​

លាភ រដ្ឋា(ក្រហម)

សប្ដាហ៍​ទី៤​ នៃ​ការ​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​នេះ​ រក​ឃើញ​ជើង​ខ្លាំង​ពីរ​រូប​ទៀត​ហើយ​គឺ​ ណាម​ ម៉ូរ៉ាក់​ និង​ លាភ​ រដ្ឋា​ ក្រោយ​ពួកគេ​អាច​យក​ឈ្នះ​ដៃគូ​នា​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ថ្មីៗ​នេះ។​

សារឿន ច័ន្ទ ពេលចាញ់សន្លប់

សារឿន​ ច័ន្ទ​ និង​ ណាម​ ម៉ូរ៉ាក់​ គឺ​ចាយ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ត្រូវ​បញ្ចប់​ទៅ​វិញ​ ដោយ​សារ​តែ​កូន​សិស្ស​លោក​ មាស​ សុខគ្រី​ មិន​អាច​បន្ត​ប្រកួត​បាន​តទៅ​ទៀត។​ ណាម​ ម៉ូរ៉ាក់​ ព្យាយាម​ចេញ​កណ្ដាប់ដៃ​ និង​ការ​ទាត់​ចេញ​ច្រើន​ ឥត​ឈប់​ឈរ​នោះ​ឡើយ​ ខណៈ​ដែល​ សារឿន​ ច័ន្ទ​ នៅ​ស្ទាបស្ទង់។​ កូន​សិស្ស​លោក​ មាស​ សុខគ្រី​ រួប​នេះ​បណ្ដោយ​ឲ្យ​ដៃគូ​ វ៉ៃ​សន្ធាប់​ច្រើន​ពេក​រហូត​ខ្លួន​ឯង​គាំង​តែ​ម្ដង​ នៅ​ពេល​ឃើញ​ដូច​នេះ​ ណាម​ ម៉ូរ៉ាក់​ ចូល​វ៉ៃ​ផ្ដាច់​ត្រឹម​ទឹក​២​នោះ​តែ​ម្ដងទៅ។​

ណាម ម៉ូរ៉ាក់

ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​សីហា​ ឆ្នាំ​២០១៩​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​មាន​ពីរ​គូ​ លាភ​ រដ្ឋា​ ឈ្នះ​ពិន្ទុ​ អេលីត​ សាន់​ ខណៈ​ សារឿន​ ច័ន្ទ​ សន្លប់​ក្នុង​ទឹក​ទី២​ ចំណែក​គូ​មិត្តភាព​អន្តរជាតិ​ ពេជ្រ ​ម្ទេសខ្មាំង​ ចាញ់​ពិន្ទុ​ថៃ​ កាំឡៃយោគ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់