• 2019-08-05 07:50:05
  • បាល់ទាត់

Messi ថា Barcelona នឹង​យក​អ្វី​គ្រប់​យ៉ាង​ដែល​បាត់បង់​មក​វិញ

  • 2019-08-05 07:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Lionel Messi ចង់​ឈ្នះ​អ្វី​ៗ​គ្រប់​យ៉ាង​​ឲ្យ​ Barcelona ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​​រដូវ​កាល​មុន​របូត​ពាន Copa del Rey និង Champions League។

​Barcelona ហាក់​លេង​មិន​បាន​ល្អ​សោះ​កាល​ពី​ចុង​រដូវ​កាល​មុន ប៉ុន្តែ Messi បាន​ផ្ដាំ​អ្នកគាំទ្រ​​កុំ​ខិត​តែ​លើ​សមិទ្ធផល​ពេក។ "ខ្ញុំ​នឹង​និយាយ​ដូច​កាល​ពី​រដូវ​កាល​មុន​អញ្ចឹង។ ជាមួយ​គ្នា ពួក​យើង​នឹង​ប្រយុទ្ធ​ដើម្បី​អ្វី​ៗ​គ្រប់​យ៉ាង​មក​វិញ"។ សម្ដី​ Messi និយាយ​មុន​ពេល​ប្រកួត​ពាន Joan Gamper Trophy។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បន្ត​​ទៀត​ថា៖ "ពួក​យើង​ត្រូវ​តែ​ឲ្យ​តម្លៃ​លើ​លីគ។ ឈ្នះ​ពាន​លីគ​៨​ដង​ក្នុង​១១​រដូវ​កាល​ គឺ​ជា​រឿង​អស្ចារ្យ​ណាស់​សម្រាប់​ក្លឹប​មួយ"។ Barcelona នឹង​បើក​ឆាក​ប្រកួត​ដំបូង​ក្នុង​លីគ​នៅ​ថ្ងៃ​ទី ១៦ ខែ សីហា ប៉ះ Athletic Club៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់