• 2019-08-05 02:45:11
  • ប្រដាល់

គូ​សង​សឹកនៅ​ស៊ីហ្គេម! ម៉ឺន សុភា ត្រូវ​ប៉ះ ឌីស៊ែលឡេក នៅ​ Super Champ

  • 2019-08-05 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ប្រទេស​ថៃ Super Champ បាន​ប្រកាស​ថា កណ្ដាប់​ដៃ​ដែក​ម៉ឺន​ សុភា ត្រូវ​ជួប​ជាមួយ ឌីស៊ែលឡេក នៅ​សប្ដាហ៍​ក្រោយ វាយ​តំណែង​គូ​ឯក។

កាល​ពី​យប់​មិញ​ក្នុង​កម្មវិធី​ខាង​លើ​មាន​កីឡាករ​ខ្មែរ​ពីរ​រូប​បាន​ចូលរួម​ប្រកួត​ក្នុង​នោះ​មាន៖ ធន់ ចាន់​តាក់ និង​គង់ សំបូរ។ ប៉ុន្តែ​លទ្ធផល​របស់​អ្នក​ទាំង​ពីរ​មិន​ល្អ​ឡើយ ដោយ​ ចាន់​តាក់​ចាញ់​ពិន្ទុ ស្ដារប៊យ ខណៈ សំបូរ​សន្លប់​ទឹក​មួយ​ដោយ​រន្ទះ​ជើង​របស់​កីឡាករ Rittidech Vor.Wantawee។

ក្រោយ​ចប់​ការ​ប្រកួត​គូ​នេះ​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រកាស​គូ​សប្ដាហ៍​បន្ទាប់​ថា នឹង​រៀប​ឲ្យ ម៉ឹន សុភា ជួប ឌីស៊ែលឡេក។ អាច​និយាយ​បាន​ថា​នេះ​ជា​ការ​ប្រកួត​សងសឹក​គំនុំ​ចាស់ ដោយ​អ្នក​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​​ម្ដង​ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ីហ្គេម​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧។ កាល​នោះ ឌីស៊ែលឡេក ជាអ្នក​ឈ្នះ​យក​បាន​មេដាយ​មាស ឯ សុភា​បាន​ត្រឹម​មេដាយ​ប្រាក់៕ ​​​

អត្ថបទ៖ ពេជ្រ មាស

មតិយោបល់