- 2019-08-08 10:22:15
- ព័ត៌មាន
មានតែប្រទេសអាស៊ានមួយទេ ដែលមានកីឡាករធ្លាប់លេងនៅ PL
- 2019-08-08 10:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែប្រទេសអាស៊ានមួយទេ ដែលមានកីឡាករធ្លាប់លេងនៅ PL
ចន្លោះមិនឃើញ
លីគកំពូលអង់គ្លេស ជាលីគមួយដែលល្បី និងពេញនិយមជាងគេក្នុងចំណោមស្រទាប់ពិភពបាល់ទាត់។ លីគនេះដែរ ពោរពេញដោយកីឡាករមានទេពកោសល្យមកពីពិភពលោក មិនថា ទ្វីបអឺរ៉ុប ឬ អាមេរិកខាងត្បូងឡើយ។
ចំពោះទ្វីបអាស៊ីវិញ មានកីឡាករជាច្រើនធ្លាប់លេងក្នុងលីគនេះហើយ ប៉ុន្តែកីឡាករដែលមកពីប្រទេសអាស៊ាន ឬ ក៏តំបន់អាស៊ីអាគ្នេយ៍ទាំងមូល មានតែមួយរូបគត់គឺ អ្នកចាំទីហ្វីលីពីនកីឡាករ Neil Etheridge។
តាមពិតទៅកីឡាកររូបនេះ ធំធាត់នៅប្រទេសអង់គ្លេស ដោយមានម្ដាយជាហ្វីលីពីន និងឪពុកជាជនជាតិអង់គ្លេស។ អ្នកចាំទីរូបនេះ បានលេងក្នុងថ្នាលក្លឹប Chelsea (២០០៣-២០០៦) និងថ្នាល Fulham (២០០៦-២០០៨)។ អ្នកចាំទីរូបនេះ បានភ្លក់រសជាតិក្លឹបអង់គ្លេសយ៉ាងច្រើន រហូតមកដល់ឆ្នាំ២០១៧ ក្លឹប Cardiff City បានទិញរូបគេ ដែលធ្វើឲ្យគេបានប្រឡូកក្នុង Premier League ក្នុងនាមជាអ្នកចាំទីជម្រើសដំបូង ដោយបានលេងទាំង ៣៨ប្រកួត។
ជាអកុសល នៅរដូវកាល ២០១៩/២០ ក្លឹបដែលមានមូលដ្ឋាននៅវេល បានធ្លាក់ចេញទៅ Championship (លីគលំដាប់ ២ អង់គ្លេស) បាត់ទៅហើយ។ ចំពោះក្រុមជម្រើសជាតិវិញ Neil បានលេងឲ្យ ឈុត U-16 អង់គ្លេស នៅឆ្នាំ២០០៥ ហើយលេងនៅក្រុមជម្រើសជាតិហ្វីលីពីនចាប់ពីឆ្នាំ២០០៨ មក៕