• 2019-08-03 02:32:17
  • បាល់ទាត់

នុះ Messi​ ត្រូវ​​សហព័ន្ធ​​ដាក់​ពិន័យ​ហើយ​ចំពោះ​រឿង​កាល​នៅ Copa America

  • 2019-08-03 02:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់​អាហ្សង់ទីន Lionel Messi​ ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​លេង​ជម្រើសជាតិ​រយៈពេល​៣​​ខែ បន្ទាប់​ពី​គេ​បាន​បរិហារ Copa America ថា ពុក​រលួយ។

កីឡាករ​របស់ Barcelona​ វ័យ​៣២​ឆ្នាំ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន ក្នុង​ការ​ប្រកួត​អាហ្សង់ទីន​ឈ្នះ ២-១ លើ​ឈីលី ក្នុង​ការ​ដណ្ដើម​លេខ​៣ ហើយ​បញ្ចប់​ការ​ប្រកួត​​គេ​បាន​​​និយាយថា ពាន Copa America ឆ្នាំ​នេះ​រៀប​ឲ្យ​ប្រេស៊ីល។

គេ​ក៏​ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ដោយ​ Conmebol ដែល​ជា​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង។ Messi មាន​រយៈ​៧​ថ្ងៃ​ដើម្បី​ធ្វើ​ការ​​ប្ដឹង​តវ៉ា អំពី​ការ​សម្រេច​របស់ Conmebol ដែល​ដាក់​បម្រាម​គេ។ ការ​ជាប់​បម្រាម​នេះ​មាន​ន័យ​ថា Messi នឹង​មិន​អាច​លេង​ឲ្យ​អាហ្សង់ទីន​​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ ឈីលី ម៉ិកស៊ិក និង​អាល្លឺម៉ង់ ក្នុង​ខែ កញ្ញា​និង​តុលា៕​ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់