• 2019-08-02 07:37:59
  • ព័ត៌មាន

Real និង​ Liverpool ក្លាយ​ជា​ក្រុម​២​ដំបូង​ លេង​ពាន​ Club World Cup ស៊េរី​ថ្មី​

  • 2019-08-02 07:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ FIFA Club World Cup ១​ឆ្នាំ​ម្ដង​នឹង​លេង​មាន​ទៀត​ហើយ​ចាប់​ពី​ឆ្នាំ​២០២១​ទៅ​ ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​បាន​​កែប្រែ​រូបមន្ត​ថ្មី​។

ជា​ធម្មតា​ពាន Club World Cup គឺ​យក​ជើង​ឯក​តាម​ទ្វីប​នីមួយ​ៗ​ដូចជា អាហ្វ្រិក, អាស៊ី, អឺរ៉ុប, អាមេរិក​ឡាទីន, អាមេរិក​ខាង​ជើង, អូស្យានី​​ និង​ក្រុម​ម្ចាស់ផ្ទះ​ (ជប៉ុន ឬកាតារ)ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​។​ ប៉ុន្តែ​ FIFA យល់​ថា​ការ​ធ្វើ​បែប​នេះ​គឺ​មិន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​នោះ​ទេ។​

រូបមន្ត​ថ្មី​របស់​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​គឺ​បង្កើន​ក្រុម​ឲ្យ​ដល់​២៤​ បែងចែក​ជា​ ៣​ពូល​ ដោយ​១​ពូល​មាន​៨​ក្រុម​ ហើយ​ការ​ប្រកួត​គឺ​ធ្វើ​ឡើង​ចំនួន​១៨​ថ្ងៃ​ ចាប់​​ផ្ដើម​ពី​ខែ​មិថុនា​ តទៅ។​ ទ្វីប​អឺរ៉ុប​មាន​កៅអី៨​ ហើយ​ Real Madrid និង​ Liverpool ដែល​ជា​ជើង​ឯក​ Champions League ឆ្នាំ​២០១៨ និង​២០១៩​សុទ្ធ​តែ​កក់​កៅអី​រួច​ជា​ស្រេច៕ ​

ប្រភព៖ FIFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់