- 2019-08-02 07:46:38
- ប្រដាល់
អ្នកប្រដាល់រដឺន សុខ រិទ្ធ ប្រាប់ពីចំណុចខ្លាំងរបស់ដៃគូមុនប៉ះគ្នាថ្ងៃអាទិត្យនេះ
- 2019-08-02 07:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់រដឺន សុខ រិទ្ធ ប្រាប់ពីចំណុចខ្លាំងរបស់ដៃគូមុនប៉ះគ្នាថ្ងៃអាទិត្យនេះ
ចន្លោះមិនឃើញ
កីឡាករ សុខ រិទ្ធ បញ្ជាក់ពីសមត្ថភាពដៃគូរបស់ខ្លួន ដែលត្រូវប៉ះគ្នាថ្ងៃអាទិត្យនេះថា ពូកែកណ្ដាប់ដៃ ប៉ុន្តែមិនអីទេព្រោះចូលចិត្តអ្នកលេងដៃបែបនេះដែរ។
អ្នកប្រដាល់មកពីបន្ទាយមានជ័យខាងលើនេះបានឲ្យដឹងថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន PNN សប្ដាហ៍នេះគឺត្រៀមខ្លួនបាន២សប្ដាហ៍ដែរ។ និយាយពីហ្វឹកហាត់នេះគឺហាត់ធម្មតាដូចរាល់ដង ហើយនិងបានការជួយកាន់ស៊ីបពី សុខ ធី ផងដែរ។ ឥលូវនេះកំពុងធ្វើគីឡូឲ្យចុះ ព្រោះនៅលើសបន្តិចបន្តួច។
បើនិយាយពីកីឡាករថៃ Prakaifah ដែលជាដៃគូវិញ សុខ រិទ្ធ មើលឃើញគេជាអ្នកប្រដាល់ល្អមួយរូប កណ្ដាប់ដៃធ្ងន់ ចំណែកស្នៀតជង្គង់ កែង ទាត់មិនសូវជាប៉ុន្មាននោះឡើយ ប៉ុន្តែយ៉ាងណាខ្លួនក៏មិនមើលងាយ ឬប្រមាថនោះដែរ។ បើទោះជាដៃគូល្អយ៉ាងក៏ដោយ សុខ រិទ្ធ នឹងប្រឹងធ្វើឲ្យបានល្អ ប្រកួតឲ្យអស់ពីសមត្ថភាព។ ម្ចាស់មេដាយមាសកីឡាជាតិរូបនេះ ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែស្រឡាញ់ និងចូលចិត្តមើលការប្រកួតរបស់ខ្លួន។
រំលឹកដែរថា សុខ រិទ្ធ នឹងត្រូវឡើងប្រកួតមិត្តភាពជាមួយកីឡាករថៃ Prakaifah លើប្រភេទទម្ងន់៥១គីឡូក្រាម នៅសង្វៀន PNN នាថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០១៩នេះ។ ការប្រកួតថ្ងៃអាទិត្យនេះក៏ជាការប្រកួតទី១សម្រាប់រូបគេផងដែរ បន្ទាប់ពីឈប់ប្រកួតអស់រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារតែរងភាពអយុត្តិធម៌អំឡុងការប្រកួតកីឡាជាតិលើកទី២ជាមួយ ហ៊ឹម សេរី ដែលជាកូនសិស្សលោកគ្រូ មាស សុខគ្រី មកម្ល៉េះ៕