• 2019-08-02 04:08:31
  • ប្រដាល់

កុំ​ភ្លេច​ល្ងាច​នេះ​ អេ​ យ៉ានុច​ ប៉ះ​បារាំង​ ម៉ឺន​ សុភា​ ឡៅ​ ចន្រ្ទា​ ប៉ះ​ថៃ​

  • 2019-08-02 04:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​ ទី២​ ខែ​សីហា​ ២០១៩​ នេះ​មាន​ការ​ប្រកួត​សំខាន់​របស់​កម្ពុជា​៣គូរ​ ទី១​ អេ​ យ៉ានុត​ ប៉ះ​កីឡា​ការិនី​បារាំង​ លើ​ទឹក​ដី​មីយ៉ាន់ម៉ា​ ខណៈ​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ និង​នាយ​សង្ហារ​ ឡៅ​ ចន្រ្ទា​ ស្វាគមន៍​អ្នក​លេង​គុន​ថៃ។​

កម្មវិធីប្រកួតរបស់ អេ យ៉ានុត

អ្នក​និយម​តាមដាន​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​កុំ​ភ្លេច​ឲ្យ​សោះ​ល្ងាច​នេះ​សុទ្ធតែ​គូ​ជក់ចិត្ត​ មាន​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។​ ចំពោះ​គូ​ អេ​ យ៉ានុត​ ប៉ះ​ Souris Manfredi​ នៅ​ក្នុង​កម្មវិធី​ World Lethwei Champion(WLC)​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នេះ​នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ម៉ោង​ ៥,៣០​នាទី​ល្ងាច។​

រូបភាពលើហ្វេសបុក

ចំណែក​អ្នក​លេង​គុន​ខ្មែរ​ ម៉ឺន​ សុភា​ ត្រូវ​ប៉ះ​ Chhingchai Wor. Shungnuen​ ស្រប​ពេល​ ឡៅ​ ចន្រ្ទា​ ស្វាគមន៍​មិត្ត​ចាស់​ Klakhunserk Phor. Pyaysue​ ជា​លើក​ទី៥​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​គូបូតា​ របស់​ទូរទស្សន៍​បាយ័ន។​ ការ​ប្រកួត​មួយ​នេះ​នឹង​ចាប់​ផ្ដើម​ឡើង​វេលា​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់