• 2019-08-01 13:48:53
  • បាល់ទាត់

ប្រកួត​ពិសេសៗ​នៅ​ទ្វីប​អឺរ៉ុប​មិន​ក្រោម ៥​ទេ ដែល​លេង​នៅ​ខែ​សីហា

  • 2019-08-01 13:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​សីហា​នេះ ក្នុង​ទ្វីប​អឺរ៉ុប​ជានិច្ចកាល​ជា​ប្រកួត​បើក​រដូវ​កាល​ថ្មី ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩នេះ ប្រកួត​ពិសេស​ៗ​ភាគ​ច្រើន​លេង​នៅ​ខែ​សីហា​។ ខាង​ក្រោម​នេះ ជា​ប្រកួត​ពិសេស​ៗ​ដែល​លេង​នៅ​ខែ​សីហា​ ដោយ​ភ្ជាប់​នឹង​ម៉ោង​ប្រកួត​នៅ​កម្ពុជា៖

ថ្ងៃ​សៅរ៍ ទី៣៖

  • ម៉ោង ៦.៣០​ល្ងាច PSG ប៉ះ​នឹង Rennes ប្រកួត​ Super Cup បារាំង​។

  • ម៉ោង ១.៣០​រំលង​អធ្រាត្រ Borussia Dortmund ប៉ះ​នឹង​ Bayern Munich ប្រកួត Super Cup អាល្លឺម៉ង់។

ថ្ងៃ​អាទិត្យ ទី៤៖

  • ម៉ោង ៩យប់ Liverpool ប៉ះ​នឹង​ Manchester City ប្រកួត​ដណ្ដើម​ពាន Community Shield។

ថ្ងៃ​សុក្រ​ ទី៩៖ Premier League និង Ligue 1 បើក​រដូវ​កាល។

ថ្ងៃ​អាទិត្យ​ ទី១១៖

  • ម៉ោង ១០.៣០យប់ Manchester United ប៉ះ​នឹង Chelsea ប្រកួត​ Premier League។

ថ្ងៃ​ពុធ ទី១៤៖

  • ម៉ោង ២យប់រំលង​អធ្រាត្រ Liverpool ប៉ះ​នឹង Chelsea ប្រកួត​ដណ្ដើម​ពាន UEFA Super Cup។

ថ្ងៃ​សុក្រ ទី១៦៖ La Liga និង​ Bundesliga បើករដូវកាល។

ថ្ងៃ​អាទិត្យ​ ទី១៧៖

  • ម៉ោង ១១.៣០យប់ Manchester City ប៉ះ​នឹង Tottenham Hotspur ប្រកួត​ Premier League។

ថ្ងៃ​សៅរ៍ ទី២៤៖

  • ម៉ោង​ ១១.៣០​យប់ Liverpool ប៉ះ​នឹង Arsenal ប្រកួត Premier League។

ថ្ងៃអាទិត្យ ទី២៥៖ Serie A បើក​រដូវ​កាល៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី