• 2019-08-01 11:54:14
  • បាល់ទាត់

ឃើញ​មាន​ការ​រិះ​គន់​ពី​ទម្រង់​លេង​របស់ Real ពេក Benzema ដាក់​ពីរ​បី​ឃ្លា​ទៅ​វិញ

  • 2019-08-01 11:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ទើប​តែ​ឈ្នះ​មួយ​ប្រកួត​ទេ ក្នុង​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដោយ​ឈ្នះ Fenerbahce ៥-៣។ មជ្ឈដ្ឋាន​ទូទៅ​រិះ​គន់​ក្លឹប​មួយ​នេះ​ថា បង្ហាញ​ទម្រង់​លេង​ដូច​ជា​មិន​ស្រួល​សោះ​ ក្រោយ​ពី​រង​គ្រាប់​បាល់​រហូត​ដល់​ទៅ ១៦​គ្រាប់ ក្នុង​ ៥​ប្រកួត។

ជាមួយ​គ្នា​នេះ​ដែរ ខ្សែ​​ប្រយុទ្ធ​បារាំង​កីឡាករ Karim Benzema បាន​តប​នឹង​ពាក្យ​រិះគន់​ទាំង​នោះ​ថា វា​គ្រាន់​តែ​ជា​ប្រកួត Pre-Season ប៉ុណ្ណោះ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​ចង់​និយាយ​ថា ប្រកួត​ទាំង​នេះ គេ​ហៅ​ថា ប្រកួត Pre-Season។ វាជា​ការប្រកួត​​កម្ដៅ​សាច់ដុំ ទាំង​កម្រិត​យុទ្ធសាស្ត្រ និង​កម្រិត​កាយសម្បទា ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​កម្រិត​ខ្ពស់នៅ​ពេល​រដូវ​កាល​ថ្មី​ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖ " ពាក្យ​រិះគន់​ក្រោយ​ពី​ចាញ់ Atletico និង​រង​ ៧​គ្រាប់​ជា​រឿង​ធម្មតា ប៉ុន្តែ​វា​ជា​រឿង​អតីតកាល ហើយ​យើង​ត្រូវ​តែ​ប្រឹង​បន្ត " ។

ក្រៅ​ពី​នេះ Benzema ក៏​បាន​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​បន្ត​ជឿ​លើ​ Real Madrid បន្ត​ទៀត ហើយ​ក៏​បាន​បរិយាយ​ថា ខ្លួន​មាន​អារម្មណ៍​ល្អ​ ស្រប​ពេល​រដូវ​កាល​ថ្មី​នឹង​ឈាន​មក​ដល់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់