• 2019-08-01 04:09:39
  • បាល់ទាត់

ឆ្ងល់​គ្រប់​គ្នា​​បេក្ខភាព​ពាន Best FIFA គ្មាន​កីឡាករ​ Man City ហើយ Son និង Allison​ ក៏​អត់

  • 2019-08-01 04:09:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ងឿងឆ្ងល់​បាន​កើត​ឡើង​ចំពោះ​អ្នក​គាំទ្រ​ ​បន្ទាប់​ពី FIFA ប្រកាស​បេក្ខភាព​​១០​នាក់​ចុងក្រោយ​ប្រជែង​ពាន Best FIFA ផ្នែក​បុរស​គ្មាន​ឈ្មោះ​កីឡាករ​លេច​ធ្លោ​មួយ​ចំនួន​កាល​ពី​រដូវ​កាល​មុន​។

​Cristiano Ronaldo, Lionel Messi, Eden Hazard, Mohamed Salah និង Harry Kane សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី។ ស្រប​ពេល​​កីឡាករ​ Ajax ពីរ​នាក់​គឺ Matthijs de Ligt និងFrenkie De Jong ក៏​ស្ថិត​ក្នុង​ជម្រើស ខណៈ Kylian Mbappe, Sadio Mane និង Virgil van Dijk មាន​វត្តមាន​នឹង​គេ​ដែរ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឆ្ងល់ Manchester City​ លើក​ពាន​ក្នុង​ស្រុក​៣​កាល​ពី​រដូវ​កាល​មុន​ គ្មាន​ឈ្មោះ​កីឡាករ​របស់​ពួក​​គេ​ម្នាក់​ឡើយ។ ឈ្មោះ​របស់ Bernardo Silva និងRaheem Sterling ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​គ្នា​លើ​បណ្ដាញ​សង្គម។

Alisson Becker ដែល​ឈ្នះ​ស្រោម​ដៃ​មាស​៣​កម្មវិធី រួម​មាន Premier League, Champions League និង Copa America ក៏​មិន​ឃើញ​មាន​ឈ្មោះ។ Son Heung-min ជួយ Spurs ឡើង​ផ្ដាច់ព្រ័ត្រ UCL និង​លេច​ធ្លោ​ខ្លាំង​ក្នុង​រដូវ​កាល​នេះ មិន​ត្រូវ​បាន​គេ​ជ្រើសរើស​​ក្នុង​បញ្ជី​១០​នាក់​ចុងក្រោយ​ឡើយ។

បញ្ជាក់​ថា បញ្ជី​ឈ្មោះ​ចុងក្រោយ​ឆ្លង​កាត់​ការ​រើស​ពី​ផ្នែក​ជំនាញ​របស់ FIFA ដូច​ជា Franco Baresi, Fabio Capello, Kake, Juan Sebastian Veron និង Xavi៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់