• 2019-08-01 03:29:44
  • ព័ត៌មាន

ពាន​ Best FIFA មាន​ Ronaldo និង​ Messi ហើយ​ Liverpool មាន៣​នាក់​

  • 2019-08-01 03:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា​ Best FIFA បាន​បញ្ចេញ​ឈ្មោះ​បេក្ខភាព​១០​នាក់​ដែល​មាន​ភាគ​រយ​ឈ្នះ​ខ្ពស់​ជាង​គេ​។​

Liverpool ដែល​ជា​ជើង​ឯក​ UEFA Champions League មាន​សមាសភាព​កីឡាករ​ច្រើនជាង​គេ​រហូត​៣​នាក់​ដូចជា Virgil van Dijk, Sadio Mane និង​ Mohamed Salah ខណៈ​​ជើង​ឯក​រង​ Tottenham Hotspur មាន​ម្នាក់​គឺ Harry Kane។​

Ronaldo និង​ Messi នៅ​តែ​បន្ត​មាន​ឈ្មោះ​ប្រជែង​ពាន​ក្នុង​ឆ្នាំ​នេះ​ ខណៈ​ Modric ដែល​ជា​ម្ចាស់​ពាន​ឆ្នាំ​មុន​គ្មាន​ឈ្មោះ​១០​នាក់​ចុងក្រោយ​នោះ​ទេ។​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ពី​អ្នក​ជំនាញ​ និង​អ្នក​គាំទ្រ​នឹង​ត្រូវ​ប្រកាស​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ខាង​មុខ។​​

បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​មាន​ដូចជា៖

១. Virgil van Dijk ហូឡង់​

២. Sadio Mane សេណេហ្គាល់​

៣. Mohamed Salah អេហ្ស៊ីប​

៤. Harry Kane អង់គ្លេស​

៥. Cristiano Ronaldo ព័រទុយហ្គាល់​

៦. Lionel Messi អាហ្សង់ទីន​

៧. Matthijs de Ligt ហូឡង់​

៨. Frenkie de Jong ហូឡង់​

៩​. Kylian Mbappe បារាំង​

១០. Eden Hazard បែលហ្សិក​៕

ប្រភព៖ FIFA ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម