• 2019-08-01 03:37:24
  • ប្រដាល់

បន្ទាប់​ពី​ខាត​​លុយ​អស់រាប់​ពាន​ដុល្លារ​ ចន្រ្ទា​ វិល​ចូល​សង្វៀន​ថ្ងៃ​សុក្រ​នេះ​វិញ​ហើយ​

  • 2019-08-01 03:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ ឆត្រយោង​ ៩១១​ ឡៅ​ ចន្រ្ទា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​ក្នុង​កម្មវិធី​គូបូតា​ សប្ដាហ៍​នេះ​វិញ​ហើយ​ បន្ទាប់​ពី​រូប​គេ​អាក់ខាន​ដោយ​សារ​ជំងឺ​ខាតលុយ​រាប់​ពាន​ដុល្លារ​ នា​ពេល​កន្លង​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ។​

ចន្រ្ទា(ក្រហម)

ឡៅ​ ចន្ទ្រា​ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​ត្រូវ​ខាត​លុយ​អស់​ជា​ច្រើន​ រួម​មាន​ត្រូវ​ធ្លាក់​ពី​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ក្រៀងក្រៃ​ ដែល​នោះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​ឆ្ពោះ​ទៅ​យក​លុយ​ ៥ពាន់​ដុល្លារ។​ ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​លេខ​ ៣-៤ ​ខ្សែក្រវាត់​ខាង​លើ​ ចន្រ្ទា​ នៅ​តែ​មិន​អាច​ប្រកួត​បាន​ដដែល​ ដូច្នេះ​ត្រូវ​បោះ​លុយ​រង្វាន់​ខ្ទង់​ពាន់​ដុល្លារ​នេះ​ចោល​ម្ដងទៀត។​

ចន្រ្ទា(ក្រហម)

ត្រកូល​ ឡៅ​ រូប​នេះ​មិន​ត្រឹម​តែ​ខាត​លុយ​លេង​ខ្សែក្រវាត់​នេះ​ឡើយ​ ជា​បន្តបន្ទាប់​ក្រោយ​មក​ទៀត​ដោយ​សារ​តែ​សុខភាព​មិន​ទាន់​អំណោយផល​ ជា​ហេតុ​នៅ​តែបាត់មុខ​ពី​សង្វៀន​ដដែល​ពោល​ដូច​ជា​ការ​ប្រកួត​មិត្តភាព​ជា​ដើម​ ខណៈ​តម្លៃ​ខ្លួន​របស់​គេ​១ប្រកួត​បាន​រហូត​ដល់​ទៅ​ ៥០០​ដុល្លារ​ឯ​ណោះ។​

កីឡាករ ឡៅ ចន្រ្ទា

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចន្រ្ទា​ អាក់ខាន​ប្រកួត​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ មក​ម្ល៉េះ​ដោយ​សារ​តែ​ជំងឺ​គ្រុន​ឈាម។ ​ថ្ងៃ​សុក្រ​ ទី២ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ​ ចន្រ្ទា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជើង​ខ្លាំង​ថៃ​ ខ្លាឃុនសឺត ក្នុង​កម្មវិធី​គូបូតា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់