• 2019-08-01 01:59:31
  • បាល់ទាត់

ស្វិតស្វាញ​ណាស់ Spurs ឈ្នះ​បាល់​ប៉េណាល់ទី​លើ Bayern លើក​ពាន Audi Cup

  • 2019-08-01 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Spurs បាន​បញ្ចប់​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​​ត្រៀម​រដូវ​កាល​ថ្មី ជាមួយ​ការ​ឈ្នះ​បាល់ប៉េណាល់ទី​លើ​ក្រុម Bayern Munuich ក្នុង​ពាន​រង្វាន់ Audi Cup បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង​ស្មើ​គ្នា​ ២-២។

ក្រុម​លោក Mauricio Pochettino មាន​ឱកាស​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Erik Lamela និង Christian Eriksen។ បន្ទាប់​នៅ​នាទី​បន្តបន្ទាប់​ក្រុម​ខ្លាំង​មក​ពី​អាល្លឺម៉ង់ Bayern បាន​តស៊ូ​វាយ​តាម​ស្មើ​បាន​វិញ​រក​គ្រាប់​បាន​ដោយ​កីឡាករ Jann-Fiete Arp និង Alphonso Devies។

លទ្ធផល​ ២-២ បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត ដូច្នេះ​ត្រូវ​​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ Spurs ធ្វើ​បាន​ល្អ​ជាង ដោយ​បាន​ឈ្នះ ៦-៥ ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ជើង​ឯក Audi Cup ឆ្នាំ​នេះ ខណៈ Real Madrid លេខ​៣ ក្រោយ​ឈ្នះ Fenerbahce ៥-៣៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់