• 2019-07-31 11:22:33
  • បាល់ទាត់

Pochettino ស្នើ​ឲ្យ​ Spurs ប្ដូរ​មុខងារ​របស់​ខ្លួន​ចេញ

  • 2019-07-31 11:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Mauricio Pochettino បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ ខាង​ក្លឹប​គួរ​តែ​ប្ដូរ​មុខងារ​របស់​លោក​ពី​ អ្នក​ចាត់ការ​ទូទៅ ទៅ​ជា គ្រូ​បង្គោល​អី​វិញ​ទៅ ព្រោះ​លោក​អត់​កាន់​កិច្ចការ​ផ្ទេរ​កីឡាករ​អ្វី​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​មិន​កាន់​កិច្ចការ​ផ្ទេរ​កីឡាករ​ទេ ខ្ញុំ​មិន​ដឹង​ពី​ស្ថានភាព​របស់​កីឡាករ​ខ្ញុំ​ឡើយ។ ខ្ញុំ​គ្រាន់​តែ​បង្វឹក​ពួកគេ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​។ រឿង​លក់ រឿង​ទិញ រឿង​បន្ត​កុងត្រា មិនស្ថិត​ក្នុង​ដៃ​ខ្ញុំ​ទេ។ វា​ជា​ការងារ​របស់​ក្លឹប " ។

លោក​បាន​បន្ត​ថា​៖ " ប្រហែល​ជា​ក្លឹប​ត្រូវ​តែ​ប្ដូរ​ឈ្មោះ​មុខងារ​របស់​ខ្ញុំ ព្រោះ​ការងារ​ខ្ញុំ​ជា​អ្នក​បង្វឹក​ក្រុម។ ប្រាកដ​ណាស់ ខ្ញុំ​ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​លេង​ការ​ប្រកួត ហើយ​ការ​បង្វឹក​កាយសម្បទា និង​ស្មារតី ជា​ការងារ​របស់​ខ្ញុំ ក្រៅ​ពី​នេះ​ ខ្ញុំ​គិត​ថា ខ្ញុំត្រឹម​​ជា​គ្រូបង្វឹក​ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Spurs ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​២០១៩​នេះ បាន​នាំ​ចូល​កីឡាករ​ ២រូប​ហើយ​ចូល​ក្នុង​ក្លឹប​ ដែល​មាន​ដូច​ជា ខ្សែ​បម្រើ​កណ្ដាល​បារាំង Tanguy Ndombélé ក្នុង​តម្លៃ ៦៦​លាន​ដុល្លារ ដែល​ជា​តម្លៃ​កំណត់ត្រា​របស់​ក្លឹប និង​ខ្សែ​ស្លាប​អង់គ្លេស Jack Clarke ក្នុង​តម្លៃ​ជាង ១២​លាន​ដុល្លារ​ ប៉ុន្តែ​ដាក់​ឲ្យ​ក្លឹប Leeds United ខ្ចី​ជើង​វិញ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់