• 2019-07-31 03:13:08
  • ព័ត៌មាន

ពាន​ Community Shield រវាង​ Man City និង​ Liverpool នឹង​ប្រើ​ VAR

  • 2019-07-31 03:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ដែល​បាន​សម្រាក​មួយ​រយៈ​ធំ​ នឹង​ត្រឡប់​មក​វិញ​ជាមួយ​ការ​បើក​ទំព័រ​ពាន​ Community Shield ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ជា​ការ​ប៉ះ​គ្នា​រវាង​ Manchester City និង​ Liverpool។

City ដែល​ជា​ជើង​ឯក​ Premier League និង​ FA Cup រដូវ​កាល​មុន​ ត្រូវ​ប្រឈម​មុខ​ជាមួយ​ Liverpool ដែល​ជា​ក្រុម​ជើង​ឯក​រង​ ហើយ​ក៏​ជា​ម្ចាស់​ពាន​ទ្វីប​អឺរ៉ុប​ UEFA Champions League ផង​ដែរ។​ ខុស​ពី​រាល់​លើក​ពាន​ Community Shield លើក​នេះ​នឹង​ប្រើ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ VAR។​

តាម​ការ​គ្រោង​ទុក​ VAR នឹង​ប្រើ​នៅ​ Premier League រដូវ​កាល​នេះ​តែ​ម្ដង​ដូច្នេះ​ទើប​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA សាកល្បង​ប្រើ​វា​នៅ​ Community Shield ដើម្បី​បើក​ឆាក។​​ រដូវ​កាល​មុន​ VAR បាន​ប្រើ​នៅ​ពាន League Cup, FA Cup និង​ចាប់​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​ UEFA Champions League៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់