• 2019-07-31 02:34:46
  • បាល់ទាត់

លេង​មែនទែន​ Man Utd ចាប់​ផ្ដើម​ចរចា​ទិញ​យក​ Dybala

  • 2019-07-31 02:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាប់​ផ្ដើម​​បើក​ការ​ចរចា​ជាមួយ​ Juventus ពី​លទ្ធភាព​ដែល​អាច​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Paulo Dybala។​

នេះ​គឺ​ជា​ការ​ចរចា​ដំណាក់​កាល​ដំបូង​បំផុត​រវាង​ក្លឹប​យក្ស​ទាំង​ពីរ​ ទោះ​ជា​លទ្ធភាព​កើត​ឡើង​មាន​ភាគរយ​តិច​តែ​គេ​សង្ស័យ​ថា​ Juventus អាច​នឹង​អនុញ្ញាត​ឲ្យ​ Dybala ចាកចេញ​បើ​សិន​ United យល់​ព្រម​យក​ Romelu Lukaku ធ្វើ​ជា​ការ​ដោះដូរ។​ ​

Lukaku បាន​ក្លាយ​ជា​គោល​ដៅ​ក្លឹប​មួយ​ចំនួន​នៅ​អ៊ីតាលី​មាន​ទាំង​ Juventus និង​​ Inter Milan ផង​។ អ្នក​ចាត់ការ​ Solksjaer បាន​បង្ហើប​ថា​ United រំពឹង​បាន​កីឡាករ​ថ្មី​បន្ថែម​មុន​ទីផ្សារ​បិទ​ ប៉ុន្តែ​បដិសេធ​និយាយ​ពី​ការ​ផ្ទេរ​ Dybala ដោយ​លោក​អះអាង​ថា៖ "ខ្ញុំ​មិនមែន​មក​ទីនេះ​ដើម្បី​និយាយ​ពី​ពាក្យ​ចចាមអារ៉ាម​របស់​កីឡាករ​ក្រុម​ផ្សេង​ឡើយ"។​

Dybala ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​ឲ្យ​ Juventus រដូវ​កាល​មុន​។​ យ៉ាង​ណា​វត្តមាន​របស់​ Cristiano Ronaldo បាន​ធ្វើ​ឲ្យ​អតីត​កីឡាករ​ Palermo រូប​នេះ​បាត់បង់​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ៕ ​

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់