• 2019-07-30 00:51:22
  • បាល់ទាត់

កីឡាករ​ទាំង​ ៥ រូប​ ដែល​បាន​ឈ្នះ​ពាន​លីគ​កំពូល​ៗ​អឺរ៉ុបច្រើន​ជាង​គេ​

  • 2019-07-30 00:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​កីឡាករ​ទាំង​ ៥​រូប​ ដែល​បាន​ឈ្នះ​ពាន​នៃ​លីគ​កំពូល​ៗ​ទាំង​ ៥​ (អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង) ច្រើន​ជាង​គេ​៖

១. Ryan Giggs៖ ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ចំនួន ១៣​ដង ជាមួយ​ក្លឹប Manchester United។

២. Gary Neville៖ ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ចំនួន ១២​ដង ជាមួយ​ក្លឹប Manchester United។

៣. Paco Gento៖ ឈ្នះ​ពាន​លីគ​កំពូល​អេស្ប៉ាញ​ចំនួន ១២​ដង ជាមួយ​ក្លឹប Real Madrid កំឡុង​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៧១។

៤. Arjen Robben៖ ឈ្នះ​ពាន​លីគ​កំពូល​​ចំនួន ១១​ដង ដោយ​ក្នុង​នោះ​ឈ្នះ​ Premier League ២​ដង ជាមួយ​ក្លឹបChelsea ឈ្នះ​ពាន​ La Liga ចំនួន ១ដង ជាមួយ​ក្នុង​ Real Madrid និង​ឈ្នះ​ពាន​ Bundesliga ចំនួន ៨ដង ជាមួយ​ក្លឹប Bayern Munich។

៥. Paul Scholes៖ ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ចំនួន ១១​ដង ជាមួយ​ក្លឹប Manchester United ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់