• 2019-07-29 11:33:12
  • បាល់ទាត់

ប្រធាន​ក្លឹប Barca បង្ហើប​ថា ខាង​ក្លឹប​កំពុង​តែ​គិតគូរ​ពី​ អ្នក​ដែល​ត្រូវ​មក​ជំនួស​ Messi ហើយ

  • 2019-07-29 11:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Josep Maria Bartomeu ប្រធាន​ក្លឹប Barcelona បាន​និយាយ​ប្រាប់​សារព័ត៌មាន Reuters នៅ​ប្រទេស​ជប៉ុន​ថា ក្លឹប​របស់​លោក​កំពុង​តែ​មាន​ផែនការ​ ដើម្បី​រក​អ្នក​ជំនួស​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ឈប់​លេង​នៅ​ក្លឹប​កាតាឡាន់​នេះ។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​គិត​ថា យើង​មាន​កាតព្វកិច្ច​ក្នុង​ការ​ត្រៀម​ខ្លួន​នឹង​ជំនាន់​ក្រោយ Messi (Post-Messi Era) '' ។

លោក​បាន​បន្ត​ថា៖ "​យើង​កំពុង​តែ​គិត​គូរ​ពី ការ​នាំ​ចូល​កីឡាករ​ថ្មីៗ​ដើម្បី​ជំនួស​ Messi។ ក្នុង​នាម​ជា​ប្រធាន​ក្លឹប ខ្ញុំ​សង្ឃឹម​ថា Messi នឹង​នៅ​ជាមួយ​យើង​រយៈពេល​យូរ​ឆ្នាំ​ទៀត ប៉ុន្តែ​យើង​ត្រូវ​តែ​គិត​ពី​ការ​ផ្លាស់ប្ដូរ ពេល​ដែល​គេ​គិត​ថា គេ​ឈប់​លេង​បាល់ទាត់ " ។

គិត​ត្រឹម​ឆ្នាំ​២០១៩ នេះ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ Lionel Messi មាន​អាយុ ៣២​ឆ្នាំ​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់