• 2019-07-29 11:14:02
  • បាល់ទាត់

Klopp៖ Community Shield លេង​ធ្វើ​អី បើ​អត់​មាន​អ្នក​ខ្វល់​ផង​ហ្នឹង​?

  • 2019-07-29 11:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក​មិន​ដឹង​ច្បាស់​ទេ​ថា ម៉េច​បាន​យើង​ត្រូវ​លេង​ពាន Community Shield ពេល​ដែល​វា​គ្មាន​ន័យ​អ្វី​សោះ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មិន​ដឹង​ថា ម៉េច​បាន​យើង​លេង​ពាន​នេះ​ទេ​ នៅ​ពេល​ដែល​ពាន​នេះ​មិន​មាន​ន័យ​អ្វី​សោះ។ ម៉េច​ក៏​បញ្ឈប់​វា​តែ​ម្ដង​ទៅ? នៅ​អាល្លឺម៉ង់ ខ្ញុំ​ឈ្នះ​ ៥​ដង គ្មាន​នរណា​លើក​មក​និយាយ​ទេ។ មនុស្ស​ជា​ច្រើន​គិត​ថា វា​គ្រាន់​តែ​ជា Super Cup '' ។

លោក​បាន​បន្ត​ថា៖ " ពេល​ឈ្នះ​គ្មាន​នរណា​ខ្វល់​ទេ ពេល​ចាញ់​វិញ អាច​ជា​មាន​អ្នក​ខ្វល់ខ្វាយ​ខ្លះ។ ខ្ញុំ​នឹង​សួរ​ថា តើ​ពាន​នេះ​មាន​ន័យ​យ៉ាង​ម៉េច​សម្រាប់​ប្រវត្តិសាស្ត្រ​ក្លឹប " ។

Liverpool នឹង​ត្រូវ​ជួប Manchester City ដើម្បី​លេង​យក​ពាន Community Shield ក្នុង​ថ្ងៃ​អាទិត្យ​នេះ ម៉ោង ៩យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់