• 2019-07-29 07:20:00
  • ព័ត៌មាន

ទើប​តែ​រៀន​ថ្នាក់​ទី​៨ កីឡាករ​បាល់​ទាត់​ថៃ​​ធ្វើ​ឲ្យ​សិស្ស​ស្រី​ប្ដូរ​សាលា​ដោយ​សារ​ខ្លួនព្រោះ​ស្អាត​ពេក

  • 2019-07-29 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសម្បត្តិ​របស់ Fuaiz Thanawat គឺ​ពិត​ជា​និមិត្តរូប​នៅ​ក្នុង​ចិត្ត​របស់​យុវនារី​ជាច្រើនរូប។ មុន​នេះ​បន្តិច ការ​ប្រកួត​បាល់​ទាត់​នៃ​សាលា​ផ្សេង​ៗ​គ្នា​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ការ​ចូល​រួម​របស់​សាលា​ឯកជន និង​រដ្ឋ​ជា​ច្រើន។

នៅ​ក្នុង​នោះ​ដែរ មាន​កីឡាករ​ម្នាក់​ បាន​ធ្វើ​ឲ្យ​សិស្ស​ស្រី​ជា​ច្រើន​មើល​មិន​ដាក់​ភ្នែក។យ៉ាងណាក្ដី នៅ​ពេល​ស៊ើបសួរ​ទៅ កីឡាករ​រូប​នេះ ទើប​តែ​មាន​អាយុ​ត្រឹម​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ។ តាម​នោះ​ដែរ ប្រុស​ស្អាត​រូប​នេះ​កំពុង​រៀន​ថ្នាក់​ទី​៨ នៃ​​សាលា​អន្តរជាតិ Ascot។ ក្មេង​ប្រុស​រូប​នេះ គឺ​ជា​សមាជិក​នៃ​ក្រុម​បាល់​ទាត់​របស់​សាលា​ខ្លួន។

ក្រោយ​ពេល​ដឹង​ព័ត៌មាន​របស់ Thanawat រួច សិស្ស​ស្រី​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​ ពួក​គេ​មាន​បំណង​ប្ដូរ​សាលា​ហើយ ដើម្បី​អាច​មើល​ប្រុស​ស្អា​តរូប​នេះ​បាន​រាល់​ថ្ងៃ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់