• 2019-07-29 03:14:25
  • ព័ត៌មាន

គ្រូ​ Bayern ថា​ នឹង​យក​ Leroy Sane ពី​ Man City ឲ្យ​បាន

  • 2019-07-29 03:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Niko Kovac មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ការ​ផ្ទេរ​ Leroy Sane ពី​ Manchester City ទៅ​ Bayern Munich ដែល​ជា​ជើង​ឯក​ Bundesliga នឹង​ទទួល​ជោគជ័យ​។​

Sane កំពុង​ត្រូវ​ប៉ាន់​នៅ​លើ​ទីផ្សារ​ទ្វីប​អឺរ៉ុប​ក្រោយ​ផ្ទេរ​ពី Schalke ទៅ​ Man City ហើយ​បាន​អភិវឌ្ឍ​ខ្លួន​ជា​ខ្សែ​បម្រើ​ស្លាប​ល្អ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន។​ កីឡាករ​វ័យ​២៣​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​នៅ​២​រដូវ​កាល​ចុងក្រោយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ Etihad។​

កាល​ពី​រដូវ​កាល​មុន​ Sane លេង​ជម្រើស​ដំបូង​២១​ប្រកួត​ប៉ុណ្ណោះ​ប៉ុន្តែ​ Pep Guardiola ប្រាប់​ថា​លោក​ជឿជាក់​លើ​សមត្ថភាព​របស់​គេ​ និង​សន្យា​ផ្ដល់​នាទី​ឲ្យ​លេង​កាន់​តែ​ច្រើន​ថែម​ទៀត។​

យ៉ាង​ណា​សាមី​ខ្លួន​ចាប់​អារម្មណ៍​ការ​ទៅ​លេង​នៅ​អាល្លឺម៉ង់​ដែល​ជា​ស្រុក​កំណើត​ ណាមួយ​ Bayern Munich គឺ​ជា​ក្លឹប​​យក្ស​នៅ​ទីនោះ​ផង។​ ភាគី​ Bayern វិញ​ក៏​មិន​រារែក​ដែរ​ក្នុង​ការ​ចរចា​យក​ Sane បើ​ទោះ​ជា​ City កំណត់​តម្លៃ​រហូត​៩០​លាន​ផោន​ក៏​ដោយ៕

ប្រភព៖ Sports Keeda ប្រែសម្រួល៖ រ័ត្ន

មតិយោបល់