• 2019-07-29 02:08:31
  • បាល់ទាត់

មុន​លេង​ Community Shield ហង្សក្រហម ទក់​សាច់​របស់ Napoli ៣-០

  • 2019-07-29 02:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ហង្សក្រហម Liverpool បាន​រង​បរាជ័យ​​​ក្រោម​ថ្វី​ជើង​របស់ Napoli លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​មិត្តភាព ៧​ថ្ងៃ​​មុន​លេង Community Shield ​ជាមួយ Manchester City។

កីឡាករ Lorenzo Insigne បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កើត​មាន​​គ្រាប់​ទាំង​៣​ឲ្យ Napoli ខណៈ Liverpool ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​បើក​រដូវ​កាល​ថ្មី​៤​ប្រកួត​កន្លង​មក​មិន​ទាន់​ឈ្នះ​ទេ។ ៣​គ្រាប់​របស់ Napoli ធ្វើ​បាន​ដោយ​​កីឡាករ Arkadiusz Milk, Lorenzo Insigne និង Amin Younes។

Liverpool នឹង​មាន​ភារកិច្ច​ធំ​លេង​ពាន​ Community Shield ជាមួយ​ក្លឹប​ជើង​ឯក​ឆ្នាំ​ចាស់ Manchester City នៅ​ថ្ងៃ​ទី ៤ ខែ សីហា​ខាង​​មុខ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់