• 2019-07-26 13:08:11
  • បាល់ទាត់

អនាគតរបស់ James នៅ Real មិនស្ថិតក្នុងដៃ Zidane ទេ

  • 2019-07-26 13:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Real Madrid លោក Zinedine Zidane បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រឿង​អនាគត​របស់​ខ្សែ​បម្រើ​កូឡុំប៊ី​កីឡាករ James Rodriguez មិនមែន​ស្ថិត​នៅ​ដៃ​របស់​ខ្លួន ប៉ុន្តែ​វា​ជា​រឿង​របស់​ក្លឹប។

លោក​បាន​ឆ្លើយ​តប​នឹង​ការ​សួរ​ពី​រឿង​របស់ James Rodriguez ថា៖ " វា​ជា​រឿង​របស់​ក្លឹប​ " ។

Zidane និង​ James ក្នុង​ពេល​កន្លង​

លោក​បាន​បន្ត​ថា​៖ " វា​ជា​រឿង​របស់​ James នឹង​ប្រធាន​ក្លឹប មិនមែន​ជា​រឿង​របស់​ខ្ញុំ​ទេ " ។

Zidane ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន​យល់​ថា បាន​បញ្ចេញ​មតិ​ពី​រឿង​ដោះដូរ​កីឡាករ​ច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​សង្គ្រាម​ពាក្យ​សម្ដី​ជាមួយ​នឹង​ភ្នាក់ងារ​របស់​ខ្សែ​ស្លាប​វេល​កីឡាករ Gareth Bale ផង​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់