• 2019-07-26 03:39:21
  • ប្រដាល់

មនុស្ស​ឈើ​ សុខ ធី និង ​ឃួន ឡាំងកូស៊ីន​ ​ប៉ះ​ជើង​ខ្លាំង​ថៃ​លើ​សង្វៀន​អធិរាជគុនខ្មែរ​ ISI Palm

  • 2019-07-26 03:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ស្នង​គុន​ខ្មែរ​វ័យ​ក្មេង​ សុខ ធី ​និង​ ឃួន ឡាំងកូស៊ីន ​ត្រូវ​បាន​ទូរទស្សន៍​ PNN ផ្ដល់​ភារ​កិច្ច​ទទួល​ស្វាគមន៍​ជើង​ខ្លាំង​ថៃ​នៅ​សង្វៀន​អធិរាជ​គុន​ខ្មែរ​ ISI Palm ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ។

ខណៈ​បេក្ខជន​ខ្សែ​ក្រវាត់​ប្រាក់​ពីរ​រូប​ គឺ​ លន បញ្ញា ​និង​ ជ្មួកភិត​ ត្រូវ​សម្រាក​ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ឃួន​ ឡាំងកូស៊ីន ​ដែល​ធ្លាប់​បំបាក់​អ្នក​ប្រដាល់​ថៃ​ល្បី​ឈ្មោះ ​ណុកក្រៈជីប ​លើ​សង្វៀន​ PNN ព្រែកព្នៅ ​ត្រូវ​តតាំង​អ្នក​លេង​ឆ្លង​ដែន ​អប់សៃ ស.ច.វិឈិតប៉ែតរិវ។ ​អ្នក​ប្រដាល់​សម្បូរ​ប្រជាប្រិយ សុខ ធី ​ហៅ ​កាកា ​នឹង​ត​ទល់​អ្នក​ប្រដាល់​ថៃ​កំពុង​រះ ​ខាវ​ក្រៈចាំង ស.ភ្លើតជិត​។ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរ​ជាតិ​ដ៏​រំជើប​រំជួល​នេះ​នឹង​មាន​អម​ដោយ​ពន្លក​គុន​ខ្មែរ​និង​ថៃ​២​គូ​ទៀត។ ​

អធិរាជគុនខ្មែរ​ ISI PALM ​ផ្សាយផ្ទាល់​នៅថ្ងៃអាទិត្យទី​២៨ខែកក្កដា​ ចាប់ពី​ម៉ោង១២​ថ្ងៃ​ត្រង់​ត​ទៅ ​លើ​កញ្ចក់​ទូរទស្សន៍​ PNN ​និង​ផេក​ហ្វេសប៊ុក​ PNN Sports និង ISI STEEL៕

សូមទស្សនាវីដេអូខ្លី៖

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់