- 2019-07-25 13:24:45
- បាល់ទាត់
Kane ប៉ះគ្នាជាមួយកីឡាករ Man Utd ក្នុងប្រកួតមិត្តភាព
- 2019-07-25 13:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kane ប៉ះគ្នាជាមួយកីឡាករ Man Utd ក្នុងប្រកួតមិត្តភាព
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane បានប៉ះគ្នាជាមួយខ្សែបម្រើពីររូបរបស់ក្លឹប Manchester United គឺ កីឡាករ Andreas Pereira និងកីឡាករ Scott McTominay នៅតង់ទី ១ នៃប្រកួតមិត្តភាពនៅទីក្រុងសៀងហៃ។
ការប៉ះទង្គិចគ្នានេះ កើតឡើងក្រោយពេលដែលមិត្តរួមក្រុមរបស់ Kane ខ្សែបម្រើ Moussa Sissoko ត្រូវបានគេប្រទះឃើញថា ជាន់ ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបបិសាចក្រហមកីឡាករ Daniel James។
ក្រោយពី Sissoko ប៉ះគ្នាជាមួយ Daniel James លោកអាជ្ញាកណ្ដាលដឹកនាំការប្រកួត ពិន័យក្លឹប Tottenham Hotspur ដោយផ្ដល់បាល់ Free Kick ឲ្យក្លឹប Manchester United។
យ៉ាងណាមិញ មានប្រតិកម្មមួយចំនួនបានលើកឡើងថា Sissoko គួរតែបានកាតក្រហម ខណៈមតិជាច្រើនទៀតយល់ឃើញថា Spurs លេងកាចៗណាស់៕