• 2019-07-25 11:01:15
  • បាល់ទាត់

Spurs បន្ត​កុងត្រា​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​ក្នុង​តម្លៃ​រាប់​រយ​លាន​ដុល្លារ​

  • 2019-07-25 11:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ ក្លឹប​ Tottenham Hotspur បាន​ប្រកាស​ពី​ការ​បន្ត​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA រយៈពេល ៨ឆ្នាំ ក្នុង​តម្លៃ​ជាង ៤០០លាន​ដុល្លារ។

ផ្លាក​សញ្ញា​ក្រុមហ៊ុន AIA នេះ នឹង​បន្ត​លេច​ឡើង​នៅ​លើ​អាវ​របស់​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​នេះ​ ទាំង​ក្រុម​នារី និង​ក្រុម​បុរស រហូត​ដល់​ឆ្នាំ២០២៧។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លឹប Tottenham Hotspur និង​ក្រុមហ៊ុន AIA បាន​សហការ​តាំង​ពី​ឆ្នាំ២០១៣ បន្ទាប់​ក្លឹប​អង់គ្លេស​មួយ​នេះ ផុត​កុងត្រា​ជាមួយ​ក្រុមហ៊ុន​សម្ភារៈ​អេឡិចត្រូនិក Hp។

ក្នុង​ខែ​កក្កដា​នេះ Spurs បាន​ធ្វើ​ការ​នាំ​ចូល​ខ្សែ​បម្រើ​បារាំង​កីឡាករ Tanguy Ndombele ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​ជាង ៦៧​លាន​ដុល្លារ ដែល​ជា​តម្លៃ​កំណត់ត្រា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់