• 2019-07-25 02:50:54
  • បាល់ទាត់

ទស្សនា​ទឹក​ជើង​របស់ Ronaldo វ័យ​៣៤​ឆ្នាំ​​លេង​ទល់​ Inter យប់​មិញ

  • 2019-07-25 02:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ជួយ Juventus​ ឈ្នះ​ Inter Milan ដោយ​បាល់ប៉េណាល់ទី​កាត់​សេចក្ដី ដោយ​លេង​៩០​នាទី​ស្មើ​គ្នា ១-១ ក្នុង​ការ​ប្រកួត​ពាន​មិត្តភាព International Champions Cup នៅ​ប្រទេស​ចិន។

ក្នុង​ការ​ប្រកួត​នេះ Ronaldo បាន​ជួយ​ក្រុម​ច្រើន ដោយ​រក​បាន​គ្រាប់​បាល់​​នៅ​នាទី​៦៨ នាំ​ក្រុម​តាម​ស្មើ បន្ទាប់​ពី De Ligt ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​ទី​១០។ ក្រុម​ទាំង​ពីរ​ត្រូវ​បញ្ចប់​ដោយ​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី ចុង​ក្រោយ Juventus ឈ្នះ ៤-៣។

គិត​ចូល​​ឆ្នាំ​នេះ​ Ronaldo បាន​ឈាន​ដល់​វ័យ​៣៤​ឆ្នាំ​ទៀត​ហើយ។ វា​ក៏​បាន​បង្កើត​ជា​ចម្ងល់​សម្រាប់​អ្នក​គាំទ្រ​ថា​តើ​រដូវ​កាល​ថ្មី​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​រដូវ​កាល​មុន​ៗ​ឬ​អត់ ឬ​ក៏​ធ្លាក់​តាម​វ័យ។ ខាង​ក្រោម​ជា​វីដេអូ​​១០​នាទី​ជាង​បង្ហាញ​ពី​ទម្រង់​លេង Ronaldo ជាមួយ Inter។ ជួយ​បញ្ចេញ​មតិ​ទាំង​អស់​គ្នា​តើ​ទម្រង់​លេង​និង​បច្ចេកទេស​របស់ Ronaldo ពេល​នេះ​បែប​ណា?

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់