• 2019-07-24 07:39:08
  • ប្រដាល់

សុខ​ ធី​ បញ្ជក់​យប់​មិញ​ហើយ​ថា​អត់​មានចូល​ទៅ​ជំនួស​ ឃីម​ ឌីម៉ា កម្មវិធី​ខ្សែក្រវាត់​ PNN​ ទេ​

  • 2019-07-24 07:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ បាន​បញ្ជាក់​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​ខ្លួន​យប់​មិញ​ថា​ រូប​គេ​មិន​បាន​ចូល​ជា​បេក្ខភាព​ជំនួសរៀមច្បង​ ឃីម​ ឌីម៉ា​ លេង​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ អធិរាជ​គុន​ខ្មែរ​ ISI​ របស់​ PNN​ នោះ​ទេ។​

សុខ ធី

បើ​តាម​ការ​ឡាយ​វីដេអូ​ជា​មួយ​លោក​ សំណព្វ​ អ្នក​គ្រប់គ្រង​ព័ត៌មាន​កីឡារបស់​ PNN​ យប់​មិញ​នេះ​ សុខ​ ធី​ បាន​បញ្ជាក់​ប្រាប់​អ្នក​ដែល​ងឿងឆ្ងល់​ និង​តែងតែ​គិត​ថា​ខ្លួនអាចជា​បេក្ខភាព​ចូល​ជំនួស​ ឃីម​ ឌីម៉ា​ ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ប្រាក់ និង​ខ្សែក្រវាត់​មាស​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​រូប​គេ​ប្រាប់​ច្បាស់​ហើយ​ថា​មិន​បាន​ចូល​លេង​នោះ​ទេ។​

សុខ ធី កាលឈ្នះខ្សែក្រវាត់

ជើង​ខ្លាំង​របស់​កម្ពុជារូបនេះ​បន្ថែម​ទៀត​ថា​ មូលហេតុ​មិន​បាន​ចូល​លេង​នេះ​ គឺ​ដោយ​សារ​តែ​ខ្លួន​ចាញ់​គីឡូ​គេ​ ព្រោះ​បច្ចុប្បន្ន​នេះ​រូប​គេ​លេង​ត្រឹម​ ៥៧​ ឬ​អាច​ចុះ​ក្រោម​នេះ​បន្តិចបន្តួច​បាន​ទៀត​ផង​ ដូច្នេះ​ពិបាក​នឹង​ឡើង​ទម្ងន់​ទៅ​វ៉ៃ​ជា​មួយ​គេ​ណាស់។​ ប៉ុន្តែ​អ្នក​ប្រដាល់​ខាង​លើ​នេះ​ប្រាប់ទៀតថាបើ​មាន​កម្មវិធី​ខ្សែក្រវាត់ ​ឬ​កម្មវិធី​អ្វី​ក៏​ដោយ​ឲ្យ​តែ​ទម្ងន់​ ៥៧​គីឡូក្រាម​ គឺ​វ៉ៃ​ជូន​ទាំង​អស់។​

សុខ ធី និង​គ្រូ កាលនៅម៉ាកាវ

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ជា​អ្នក​ប្រដាល់​ក្នុង​ក្លឹប​សៅយ៉ាន់​នាគគា​ នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​ម្ចាស់​ខ្សែក្រវាត់​គូបូតា​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​របស់​សង្វៀន​បាយ័ន ​បច្ចុប្បន្ន​នេះ​គេ​នៅ​តែ​លេង​ទម្ងន់​នេះ​ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់