• 2019-07-24 07:06:19
  • បាល់ទាត់

Zidane និយាយ​អ្វី​ខ្លះ​ពី Bale ក្រោយ​សម្រេច​ចិត្ត​​ដាក់​ឲ្យ​លេង​ព្រឹកមិញ?

  • 2019-07-24 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ក្រសែភ្នែក​បាន​សម្លឹង​ទៅ​រក Gareth Bale​ បន្ទាប់​ពី​គេ​ទាត់​បញ្ចូល​ទី​​ឲ្យ​ Real Madrid ទល់​នឹង​ Arsenal ខណៈ Zinedine Zidane និយាយ​ថា លោក​​រីករាយ​ចំពោះ Bale។

អនាគត​របស់ Bale បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ បន្ទាប់​ពី Zidane និយាយ​ថា Real Madrid ចង់​លក់​​គេ​ចេញ​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​បាន។ ត្បិត​បញ្ចប់​ការ​ប្រកួត​ព្រឹកមិញ​កីឡាករ​សញ្ជាតិ​វែល​បង្ហាញ​ទម្រង់​លេង​ល្អ​​ជួយ​ក្រុម​ឈ្នះ​យ៉ាងណា ស្ថានភាព​របស់​គេ​នៅ Madrid គឺ​នៅ​ដដែល។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ឈ្នះ​បាល់​ប៉េណាល់ទី​លើ Arsenal លោកZidane បាន​និយាយ​ថា៖ "គេ(Bale) លេង​បាន​ល្អ​ប្រកួត​នេះ ហើយ​ខ្ញុំ​រីករាយ​ចំពោះ​គេ​។ ដូច​អ្នក​គ្រប់​គ្នា​ផ្សេង​ទៀត គេ​​នៅ​ជាមួយ​ពួក​យើង​ និង​បន្ត​ធ្វើ​ការ។ ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ។ គេ​ចង់​លេង តែ​នៅ​ថ្ងៃ​ខាង​មុខ​មិន​ដឹង​គេ​បាន​លេង​​ឬ​អត់។

លេច​ឭ​ Madrid ចង់​លក់ Bale ចេញ ក្លឹប​នៅ​លីគ​កំពូល​ចិន Beijing Guoan  ចង់​ស្រង់​អតីត​​កីឡាករ​របស់ Spurs នេះ​ឡើង ដោយ​ហ៊ាន​ឲ្យ​ថ្លៃ​នឿយ​ហត់​១​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់