• 2019-07-24 06:58:46
  • ប្រដាល់

ផ្ទុះ​សង្គ្រាម​ជា​ថ្មី ​រវាង ​Floyd ​និង​ Pacquiao ​ឌឺ​ដង​គ្នា​ដូច​រន្ទះ​

  • 2019-07-24 06:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Manny Pacquiao ​បាន​យក​ឈ្នះ​លើ​កីឡាករ​អាមេរិក​ Keith Thurman ​មក ​ក៏​ស្រាប់​តែ​ផ្ទុះ​រឿង Floyd ​ឯ​ណោះ​ចេញ​មុខ​ដៀមដាម​ឌឺដង​ដាក់ Pac ​បង្ក​ជា​ជម្លោះ​លើ​បណ្ដាញ​សង្គម​តែ​ម្ដង។

Floyd ​បាន​បង្ហោះ​ថា​រាល់​ពេល​ប្រកួត Pacman ​តែងតែ​យក​ឈ្មោះ​ខ្លួន​ទៅ​និយាយ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​គេ​ឯង ​និង​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាក់ទាញ។ ​កីឡាករ​អាមេរិក​នេះ ចង់​ឱ្យ​កីឡាករ​ហ្វីលីពីន​ឈប់​ប្រើ​ឈ្មោះ Brand ​របស់​ខ្លួន ដើម្បី​យក​ផល​ប្រយោជន៍​ត​ទៅ​ទៀត។ គ្រាន់​តែ​ឃើញ​ការ​បង្ហោះ​នេះ​ហើយ Pac ​ក៏​មិន​សុខ​ចិត្ត ចេញ​បង្ហោះ​សារ​មួយ​ត្រលប់​ទៅ​វិញ​ផង​ដែរ។

កីឡាករ​ល្បី​ឈ្មោះ​មាឌ​ល្អិត ចិត្ត​ធំ ​ខាង​លើ​បាន​តប​វិញ​ថា Floyd ​បាន​បញ្ចេញ​ឈ្មោះ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ Pac ​ចង់​សួរ​ឱ្យ​ច្បាស់​ថា​តើ Floyd ​ចង់​ពាក់ព័ន្ធ​ឬ​ប្រកួត​គ្នា​ម្ដង​ទៀត​ទេ? ​បើ​ចង់ ​តោះ​ឡើង​សង្វៀន​ម្ដង​ទៀត (MayPac2)។

ភ្លាម​ៗ ​ពេល Pacquiao ​ហៅ​ឡើង​សង្វៀន​ជា​ថ្មី​នោះ ​កីឡាករ​មាន​កំណត់ត្រា​មិន​ចាញ់​របស់​អាមេរិក ​បាន​អះអាង​ថា​ខ្លួន​គេ​បាន​យក​ឈ្នះ Pac ​គ្រប់​យ៉ាង​បាត់​ទៅ​ហើយ។ ទាំង​ការ​ប្រកួត​លើក​មុន ដែល​គេ​ឈ្នះ​យ៉ាង​ស្រួល ​ទាំង​ការ​រក​ប្រាក់​តម្លៃ​ខ្លួន។ ជាក់​ស្ដែង រូបគេ​ប្រើ​ពេល​មិន​ដល់​៣​ទឹក​ផង អាច​រក​បាន​៩​លាន​ដុល្លារ ខណៈ​ដែល Pac ​វិញ ​ត្រូវ​ការ​ពេល​ដល់​១២​ទឹក ទើប​រក​បាន​១០​លាន​ដុល្លារ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ​Floyd ​ប្រាប់​ឱ្យ Pac ​ចាំ​ក្នុង​ចិត្ត​ផង​ថា រូបគេ​វៃ​នៅ​ពេល​គេ​ចង់​វៃ ​មិន​មែន​ដូច Pac ឡើយ៕​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់