• 2019-07-24 03:31:20
  • ប្រដាល់

កូន​ អេ​ ភូថង​ ម៉ឺន​ មេឃា​ អាច​យក​ម៉ូតូ​១គ្រឿង​ និង​លុយ​ ៥០០​ដុល្លារ​បាន​អត់​ថ្ងៃ​សៅរ៍​នេះ?​

  • 2019-07-24 03:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ងាត់​ៗ​កម្ពុជា​សង្វៀន​គុន​ខ្មែរ​របស់​ CBS​ ជុំ​ទី១​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះហើយ​គឺ​ ម៉ឺន​ មេឃា​ កូន​ប្រុស​ អេ​ ភូថង​ នឹង​ប៉ះ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ភិត​ ណាមអេក​ អ្នក​ដែល​ឈ្នះ​ទទួល​បាន​ម៉ូតូ​ Zoomer X​ ១គ្រឿង​ និង​លុយ​ ៥០០​ដុល្លារ។​

ម៉ឺន មេឃា ប្រកួត​កន្លងទៅ

បន្ទាប់​ពី​ប្រកួត​ជម្រុះ​អស់​ជា​ច្រើន​សប្ដាហ៍កន្លង​ទៅ​ ដែល​មាន​កីឡាករ​ខ្មែរ​ ៤រូប​ និង​ថៃ​ ៤រូប​ ទីបំផុត​រក​ឃើញ​បេក្ខភាព​ខ្មែរ​១រូប​ ថៃ​១រូប​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។​ ជើង​ខ្លាំង​គុន​ខ្មែរ​រូប​នេះ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​កីឡាករ​ ណាក់រ៉ុប​ កាល​ពី​ថ្ងៃ​ទី១៣ ​កក្កដា​ ២០១៩​ ទើប​ឈាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន។​

កីឡាករ ម៉ឺន មេឃា

ចំណែក​កីឡាករ​ថៃ​វិញ​ ភិតណាមអេក​ នេះ​វិញ​គឺ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​មិត្ត​រួម​ជាតិ​ថៃ​ដូច​គ្នា​ ភិតដាំ​ កាល​ពី​ថ្ងៃ​ទី១៣ ​កក្កដា​ ២០១៩​ ក្ដោប​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ១ ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ទើប​ឡើង​កូដ​ ម៉ឺន​ មេឃា​ នេះ​តែ​ម្ដង។​

កម្មវិធីប្រកួតថ្ងៃសៅរ៍

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​រវាង​ ម៉ឺន​ មេឃា​ និង​ ភិតណាមអេក​ អ្នក​ដែល​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ Zoomer X​ ១គ្រឿង​ និង​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​ និង​ឈរ​ជើង​ចាំ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ជើងឯក​ជុំ​ទី២​ ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​សង្វៀន​ CBS៕​

វីដេអូរបស់ ភិតណាមអេក៖

វីដេអូរបស់ ម៉ឺន​ មេឃា៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់