• 2019-07-23 12:10:04
  • បាល់ទាត់

Pep ឆ្លើយតបពាក្យរិះគន់រឿង Man City ទៅលេងនៅចិន

  • 2019-07-23 12:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​​រិះគន់​ ក្លឹប​ Manchester City ថា ក្លឹប​នេះ​ទៅ​លេង​មិត្តភាព​នៅ​ចិន ដើម្បី​ចំណេញ​តែ​លុយ​ហោប៉ៅ​ខ្លួន​ឯង​ ប៉ុន្តែ​ហាក់​សម្ដែង​ការ​រើសអើង​ចំពោះ​សារព័ត៌មាន​ក្នុង​ស្រុក និង​មិន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាជនចិន។

ក្រោយ​មក​អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Gaurdiola បាន​ឆ្លើយតប​ថា ពាក្យ​រិះគន់​នេះ ចាក​ឆ្ងាយ​ពី​ការ​ពិត ដោយសារ​តែ​ក្លឹប​របស់​លោក បាន​ធ្វើ​រឿង​ល្អ​ៗ​ជា​ច្រើន​ណាស់​ជាមួយ​អ្នក​គាំទ្រ​ចិន។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​គួរ​និយាយ​ថា​ ខ្ញុំ​មិន​យល់​ព្រម​នឹង​ពាក្យ​ទាំង​នោះ​ទេ ពាក្យ​នោះ​ជា​ពាក្យ​មិន​ពិត " ។

លោក​បាន​បន្ត​ថា​៖ " យើង​មាន​ពេល​វេលា​ល្អ​ណាស់​នៅ​ទីក្រុង​សៀងហៃ។ យើង​ក៏​បាន​ជួយ​ធ្វើ​កម្មវិធី​ជា​ច្រើន​ដែរ តាម​រយៈ​ការ​ស្នើសុំ​អ្នក​នៅ​សណ្ឋាគារ ហើយ​មនុស្ស​ជា​ច្រើន​ទៀត " ។

លោក​បាន​បន្ថែម​ថា៖ " ការ​មក​កាន់​ទ្វីប​អាស៊ី ហើយ​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ផ្នែក​វប្បធម៌ ជា​រឿង​ដ៏​អស្ចារ្យ​ណាស់។ ខ្ញុំ​នៅ​តែ​មិន​យល់​ថា ហេតុ​អ្វី​មាន​មនុស្ស​និយាយ​ដូច្នេះ ពាក្យ​រិះគន់​នេះ​ចាក​ឆ្ងាយ​ពី​ការ​ពិត។ ប្រហែល​មាន​អ្នក​កាសែត​ម្នាក់​ហាក់​អន់​ចិត្ត​ ខ្ញុំ​ក៏​មិន​ដឹង​ថា​មក​ពីអី​ដែរ " ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់