- 2019-07-22 03:38:31
- បាល់ទាត់
វីដេអូសកម្មភាពកម្រ Ronaldo និង Son ប្ដូរអាវគ្នាយ៉ាងស្និទ្ធស្នាល
- 2019-07-22 03:38:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូសកម្មភាពកម្រ Ronaldo និង Son ប្ដូរអាវគ្នាយ៉ាងស្និទ្ធស្នាល
ចន្លោះមិនឃើញ
Spurs បានចាប់ផ្ដើមប្រកួតកម្ដៅសាច់ដុំជាមួយលទ្ធផលយ៉ាងល្អយកឈ្នះ Juventus ៣-២ កាលពីម្សិលមិញនៅប្រទេសសិង្ហបុរី។
Gonzalo Haiguain និង Cristiano Ronaldo ជាអ្នករកគ្រាប់ឲ្យ Juventus ខណៈជ័យជម្នះរបស់ Spurs ដោយសារគ្រាប់បាល់ចុងម៉ោងទាត់ពីពាក់កណ្ដាលតារាងរបស់ខ្សែប្រយុទ្ធ Harry Kane។ ក្រោយបញ្ចប់វគ្គទីមួយគេបានឃើញខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-min Son បានប្ដូរអាវជាមួយ Cristiano Ronaldo យ៉ាងស្និទ្ធស្នាល។
រឿងចាប់អារម្មណ៍កីឡាករទាំងពីរពាក់អាវលេខ៧ដូចគ្នា និងកំពុងជាកីឡាករលំដាប់កំពូលរបស់ពិភពលោក។ យ៉ាងណាមិញ Son មិនបានបង្ហាញខ្លួនក្នុងវគ្គទីពីរទេជំនួសដោយកីឡាករ Lucas Moura៕