• 2019-07-22 02:06:32
  • បាល់ទាត់

ចេញ​ឈ្មោះ​ក្លឹប​ចិន​មួយ​ហ៊ាន​ឲ្យ Bale មួយ​សប្ដាហ៍​១​លាន​ផោន

  • 2019-07-22 02:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Bale​ កំពុង​ពិចារណា​​សំណើ​មួយ​ដើម្បី​ក្លឹប​ជា​​កីឡាករ​​បាល​ទាត់​ដំបូង​ទទួល​បាន​ថ្លៃ​នឿយ​ហត់​១​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ក្លឹប Beijing Guoan ​ដែល​កំពុង​លេង​ក្នុង​ Chinese Super League បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Bale បន្ទាប់​ពី​អ្នក​ចាត់​ការ​របស់ Real Madrid លោក Zinedine Zidaneនិយាយ​ថា ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​ចាកចេញ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​បាន។

ទាក់ទិន​នឹង​រឿង​នេះ​ ភ្នាក់​ងារ​របស់ Bale លោក Jonathan Barnett បាន​បន្ទោស​ Zidane ថា វា​ជា​រឿង​អាម៉ាស់​ណាស់​ដែល​បង្ខំ​​កីឡាករ​របស់​គេ​ចាកចេញ​ពី Real។ Zidane បាន​បដិសេធ​​មិន​ឲ្យ Bale​ចូល​លេង​ក្នុង​ប្រកួត​មិត្តភាព​ចាញ់ Bayern Munich ៣-១ ដោយ​ឲ្យ​គេ​អង្គុយ​មើល​​ធម្មតា។

មើល​ឃើញ​ឱកាស​ល្អ​បែប​នេះ​ហើយ​ក្លឹប Beijing Guoan ​កំពុង​ព្យាយាម​ទាក់ទង​អតីត​កីឡាករ​របស់ Spurs ខាង​លើ​មក​លេង​នៅ​ចិន ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ចិន​បិទ​នៅ​ថ្ងៃ​ទី ៣១ ខែ កក្កដា។ ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ដូច​ជា Bayern Munich និង Paris Saint- ­Germain នៅ​តែ​បន្ត​ចាប់​អារម្មណ៍​លើ Bale៕​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់