• 2019-07-19 13:24:14
  • បាល់ទាត់

Valdes ត្រលប់​មក​កាន់ Barca វិញ​ហើយ ក្រោយ​ចែក​ផ្លូវ​គ្នា​ ៥ឆ្នាំ

  • 2019-07-19 13:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាំ​ទី​ក្លឹប​ Barcelona លោក Victor Valdes បាន​ត្រលប់​មក​កាន់​ក្លឹប​កាតាឡាន់​វិញ​ហើយ ក្នុង​នាម​ជា​គ្រូ​បង្គោល​ឈុត​យុវជន U-19 របស់​ក្លឹប​។

បុរស​វ័យ ៣៧​ឆ្នាំ​រូប​នេះ​ ចុះ​កុងត្រា​ជាមួយ​ក្លឹប​រយៈពេល ១ឆ្នាំ ក្នុង​លក្ខខណ្ឌ​បន្ត​កុងត្រា​មួយ​ឆ្នាំ​ទៀត​។

Valdes ធ្លាប់​ដឹកនាំ​ឈុត​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​នៃ​ក្លឹប​អេស្ប៉ាញ Moratalaz រយៈពេល​មួយ​ឆ្នាំ នៅ​រដូវ​កាល ២០១៨/១៩។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Valdes ចំណាយ​ពេល ១២​ឆ្នាំ​ក្នុង​ឈុត​ធំ Barcelona ដោយ​បាន​បង្ហាញ​ខ្លួន ៥៣៥​ប្រកួត​ មុន​ពេល​ចេញ​ទៅ Manchester United នៅ​ឆ្នាំ​២០១៤ ហើយ​បន្ត​លេង​នៅ​ក្លឹប​បែលហ្សិក​មួយ​ឆ្នាំ និង​ត្រលប់​មក​អង់គ្លេស​វិញ មុន​នឹង​ចូល​និវត្តន៍៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់