- 2019-07-19 03:45:46
- ព័ត៌មាន
Obi Mikel ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនីហ្សេរីយ៉ា
- 2019-07-19 03:45:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Obi Mikel ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនីហ្សេរីយ៉ា
ចន្លោះមិនឃើញ
John Obi Mikel បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងវ័យ៣២ឆ្នាំក្រោយជួយ នីហ្សេរីយ៉ា ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្នុងពាន Africa Cup of Nations។
ក្រុមរហស្សនាម Super Eagles លេងចាញ់អាល់ហ្សេរីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានស្ដារមុខមាត់វិញដោយយកឈ្នះជម្រើសជាតិទុយនីស៊ី ១-០ នៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣។ ប្រកួតនោះហើយ ជាពេលវេលាចុងក្រោយ ដែល Obi Mikel ពាក់អាវនីហ្សេរីយ៉ា។
អតីតខ្សែបម្រើ Chelsea មានស្នាដៃច្រើនជាមួយជម្រើសជាតិដូចជាជួយក្រុមឈ្នះ Africa Cup of Nations ក្នុងឆ្នាំ២០១៣, ឈ្នះមេដាយសំរឹទ្ធនៅ Olympic ២០១៦, បង្ហាញខ្លួនជាមួយ Super Eagles នៅ World Cup ២០១៤, ២០១៨ និងចុងក្រោយគឺឈ្នះមេដាយសំរឹទ្ធនេះតែម្ដង៕