• 2019-07-19 02:34:12
  • ព័ត៌មាន

Klopp ប្រាប់​ពី​ពេលវេលា​ដែល​អាច​ចាកចេញ​ពី​ Liverpool

  • 2019-07-19 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៤​ឆ្នាំ​មុន​ នៅ​ថ្ងៃ​ទី​៨ ខែ​តុលា​ ឆ្នាំ​២០១៥​ លោក​ Jurgen Klopp បាន​យល់​ព្រម​ចុះ​កុងត្រា​ដឹកនាំ​ Liverpool ជំនួស​តំណែង​ Brendan Rodgers ដែល​ត្រូវ​ក្លឹប​បញ្ឈប់​ពី​តួនាទី។​

រយៈ​ពេល​៤​ឆ្នាំ​មក​នេះ​ Klopp បាន​នាំ​ក្រុម​រហស្សនាម​ថា​ ហង្ស​ក្រហម​​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League, League Cup និង​ Champions League តែ​៣​លើក​ដំបូង​របស់​លោក​សុទ្ធ​តែ​រង​បរាជ័យ​ទាំង​អស់។​ ទើប​តែ​ឆ្នាំ​២០១៩​នេះ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​កសាង​ស្នាដៃ​ធំធេង​ជួយ​ក្លឹប​រង​ជើង​ឯក​លីគ​និង​ឈ្នះ​ Champions League លើក​ទី​៦។​

ពេល​អ្នក​សារព័ត៌មាន​សួរ​ពាក់ព័ន្ធ​នឹង​អាយុ​ការងារ​របស់​លោក​នៅ​ Liverpool បុរស​វ័យ​៥១​ឆ្នាំ​បាន​និយាយ​ថា៖​ "ពួក​យើង​នឹង​ដឹង​ថា​ខ្ញុំ​នៅ​ដឹកនាំ​ Liverpool ដល់​ពេល​ណា។ អាច​ថា​យ៉ាង​ហោច​ណាស់​៣ឆ្នាំ​ទៀត។ នេះ​គឺ​ជា​ចម្លើយ!"៕

ប្រភព៖ Dailymail ប្រែសម្រួល៖ រ័ត្ន

មតិយោបល់