• 2019-07-19 02:12:42
  • បាល់ទាត់

លេច​ឭ​ថា Man Utd ដាក់​សំណើ​៦២​លាន​ផោន​​ចង់​ទិញ Aubameyang ទុក​ជំនួស Lukaku

  • 2019-07-19 02:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United​ បាន​ដាក់​សំណើ​៦២​លាន​ផោន​ដើម្បី​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់ Arsenal កីឡាករ Pierre-Emerick Aubameyang។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ីតាលី។

ក្លឹប​ Inter Milan របស់​លោក Antonio Conte ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​​ជាមួយ Man Utd ដើម្បី​រក​លទ្ធភាព​ទិញ​យក Romelu Lukaku។ កា​រ​ដែល​ Lukaku គ្រោង​នឹង​ចាកចេញ​ពី​បិសាច​ក្រហម​បែប​នេះ សារព័ត៌មាន​អ៊ីតាលី​មួយ​បាន​ចុះ​ថា United កំពុង​ទាក់ទង​ជាមួយ Arsenal ក្នុង​ការ​ផ្ទេរ​​យក​ខ្សែ​ប្រយុទ្ធ Aubameyan។

តាម​ការ​ឲ្យ​ដឹង Arsenal ទទួល​បាន​សំណើ​៦២​លាន​ផោន ខណៈ​ក្លឹប​​ព្យាយាម​​ចង់​ទុក​ Aubameyan ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​របស់​ពួក​គេ​​កាល​ពី​រដូវ​កាល។ ចំពោះ​រឿង​រ៉ាវ Lukaku ក្លឹប​​ Manchester United ធ្លាប់​ប្រាប់​ Inter ថា មាន​៧៥​លាន​ផោន​​ទើប​អាច​យក​កីឡាករ​របស់​ពួក​គេ​បាន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់