• 2019-07-19 02:11:41
  • បាល់ទាត់

មិន​នឹក​ស្មាន​ដល់! ក្រុមខ្លាំង ណហ្គា ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម​គីរីវង់​នៅ Hun Sen Cup ​

  • 2019-07-19 02:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ ដែល​ក្រុម​ណាហ្គាវើល ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Hun Sen Cup ​បាត់​ទៅ​ហើយ ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ក្រោម​ថ្វី​ជើង​គីរីវង់ ​ក្នុង​លទ្ធផល ២-១ សរុប​ទាំង​ពីរ​ជើង​។

រូបភាព៖ CNCC

កាល​ពី​ជើង​ទី​១​ទឹក​ដី​គីរី​វង់ ​ក្រុម​ណាហ្គាវើល​បាន​បរាជ័យ​ក្នុង​លទ្ធផល ​២-០។ សម្រាប់​ជើង​ទី​២​វិញ ​លេង​នៅ​ស្ដាត​ចាស់ ​អ្នក​គាំទ្រ​រំពឹង​ថា​ក្រុម​របស់​លោក​មាស ចាន់ណា ​នឹង​វាយ​បក​ទម្លាក់​ក្រុម​ដឹក​នាំ​ដោយ​គ្រូ​ជន​ជាតិ​ថៃ​វិញ​បាន​ហើយ។ តែ​ជាក់​ស្ដែង ​ណាហ្គាវើល ​ពិត​ជា​អាច​យក​ឈ្នះ​បាន​វិញ​មែន ប៉ុន្តែ​ត្រឹម​លទ្ធផល ១-០ ​ប៉ុណ្ណោះ។ ​សរុប​ទាំង​ពីរ​ជើង ​ណាហ្គាវើល ១-២ គីរីវង់ ​ក្រុម​ឡើង​ទៅ​វគ្គ​គឺ​ជា​ក្រុម​មក​ពី​ខេត្ត​តាកែវ។

ក្រុម​ដែល​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់ Hun Sen Cup ​គឺ គីរីវង់ ​វិសាខា ​ក្រសួង​ការពារ​ជាតិ Angkor Tiger ​ភ្នំពេញ​ក្រោន បឹង​កេត សូលទីឡូ​អង្គរ ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់