- 2019-07-18 02:27:20
- ព័ត៌មាន
Pep នឹងឲ្យកីឡាករទាំងអស់បោះឆ្នោតជ្រើសរើសប្រធានក្រុមថ្មី
- 2019-07-18 02:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep នឹងឲ្យកីឡាករទាំងអស់បោះឆ្នោតជ្រើសរើសប្រធានក្រុមថ្មី
ចន្លោះមិនឃើញ
Pep Guardiola នឹងឲ្យកីឡាករទាំងអស់ជ្រើសរើសប្រធានក្រុមថ្មីដោយយកតាមមតិភាគច្រើន បន្ទាប់ពី Manchester City មិនទាន់មានប្រធានក្រុមនៅឡើយ។
ប្រធានក្រុមចាស់ Vincent Kompany បានចូលនិវត្តន៍ និងចាកចេញទៅដឹកនាំក្លឹបនៅប្រទេសកំណើត ខណៈ David Silva បានពាក់ស្លាកប្រធានក្រុមបណ្ដោះអាសន្នកាលប្រកួតមិត្តភាពទល់នឹង West Ham នៅប្រទេសចិន។ យ៉ាងណាប្រធានក្រុមថ្មីនៅមិនទាន់រើសនៅឡើយត្រូវរង់ចាំដល់កីឡាករទាំងអស់ត្រឡប់មកពីវិស្សមកាលសិន។
"កីឡាករទាំងអស់នឹងជ្រើសរើសប្រធានក្រុមពេលមកជុំគ្នាហ្វឹកហាត់ត្រៀមរដូវកាលថ្មី។ នៅពេលពួកយើងរួចរាល់ នោះនឹងដឹងថានរណាជាប្រធានក្រុមពិតប្រាកដ” Pep និយាយដូច្នេះ។ ដោយឡែក Kevin De Bruyne រីករាយបើខ្លួនត្រូវរើសជាប្រធានក្រុម ប៉ុន្តែខ្សែបម្រើឆ្នើមរូបនេះគិតថា Man City មានកីឡាករជម្រើសល្អច្រើនទៀតដែលសក្ដិសម៕