• 2019-07-17 11:21:39
  • បាល់ទាត់

Emery បង្ហើបផែនការធំ​ក្នុង​ការ​នាំចូលកីឡាករ ខណៈទីផ្សារដោះដូរកាន់តែខិតជិតបិទ

  • 2019-07-17 11:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក Unai Emery បាន​និយាយ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្លឹប​ Bayern Munich ថា ក្លឹប​របស់​លោក​នឹង​នាំ​ចូល​កីឡាករ​ថ្លៃ​ៗ ចំនួន ៣ ឬ ៤រូប ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី​។

លោក​បាន​និយាយ​ថា​៖ " យើង​អត់ធ្មត់​ ក៏​ព្រោះ​តែ​យើង​ចង់​បាន​កីឡាករ​ ដែល​អាច​ជួយ​យើង​បាន​ក្នុង​ប្រកួត​ធំៗ ហើយ​ក៏​ព្រោះ​តែ​យើង​គិត​ថា យើង​មាន​កីឡាករ​ល្អៗ និង​កីឡាករ​ក្មេង​ៗ។ យើង​ក៏​កំពុង​គិតគូរ​ពី​ការ​នាំ​យក​កីឡាករ​ល្អ​ជាង​គេ ដើម្បី​មក​បំពេញ​កន្លែង​ខ្លះ​ដែរ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​អាច​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​យើង​បាន​ថា យើង​នឹង​មាន​ក្រុម​ដ៏​ល្អ ហើយ​កីឡាករ​ល្អៗ ៣-៤​រូប​ អាច​នឹង​ចូល​រួម​ជាមួយ​យើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ក្លឹប Celtic បាន​បដិសេធ​នូវ​សំណើ​របស់​ Arsenal ២ដង ក្នុង​ការ​នាំ​ចូល​ខ្សែ​ការពារ​ស្លាប​ស្កុតឡែន​កីឡាករ Kieran Tierney ខណៈ​ក្លឹប​កាំភ្លើង​ធំ​នេះ មាន​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ការ​ទិញ Wilfried Zaha ពី​ក្លឹប​ Crystal Palace៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់