• 2019-07-17 07:48:36
  • ព័ត៌មាន

​៤​នាទី​បង្ហាញ​ពី​បច្ចេកទេស​ការពារ​ដ៏​ល្អ​របស់​ de Ligt សមាជិក​ថ្មី Juventus

  • 2019-07-17 07:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ Matthijs de Ligt នឹង​ក្លាយ​ជា​កីឡាករ​ Juventus ជា​ផ្លូវការ​ហើយ​ ក្រោយ​អតីត​ប្រធាន​ក្រុម​ Ajax រូប​នេះ​ធ្វើ​​ដំណើរ​ទៅ​ទីក្រុង​ Turin កាល​ពី​យប់​មិញ​ និង​ត្រូវ​ធ្វើ​តេស្ត​សុខភាព​នៅ​ថ្ងៃ​នេះ។

តារា​ឆ្នើម​វ័យ​១៩​ឆ្នាំ​ផ្ទេរ​ពី​ក្លឹប​ជើង​ឯក​ហូឡង់​ទៅ​កាន់​ Juventus ក្នុង​តម្លៃ​៦៧,៥​លាន​ផោន​ ដោយ​បាន​ច្រាន​ចោល​ក្លឹប​យក្ស​ជា​ច្រើន​ទៀត​​ដែល​ចាប់​អារម្មណ៍​រូប​គេ​ដូចជា​ Barcelona, Manchester United, Liverpool និង​ Paris Saint Germain ជា​ដើម។​

de Ligt​ មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្រោយ​ជួយ​ Ajax ឈ្នះ​ Eredivisie និង​ Dutch Cup ថែម​ទាំង​រង​ជើង​ឯក​ Europa League ក្នុង​ឆ្នាំ​២០១៧។​ ចង់​ដឹង​ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ​ល្អ​ប៉ុន​ណា​​យើង​ទៅ​មើល​វីដេអូ​ ៤:២៨​នាទី​បង្ហាញ​ពី​បច្ចេកទេស​ការពារ​​របស់​គេ​នៅ​ខាង​ក្រោម៖​

ប្រភព៖ YouTube អត្ថបទ៖ រ័ត្ន

មតិយោបល់