• 2019-07-17 04:26:08
  • បាល់ទាត់

Barca យក​ Dembele និង Coutinho បូក​លុយ​៣៦​លាន​ផោន​ស្នើ​ទៅ PSG ដើម្បី​យក Neymar

  • 2019-07-17 04:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ធ្វើ​ការ​ដាក់​សំណើ​​​ជា​លើក​ដំបូង​ដើម្បី​នាំ​យក​ Neymar មក​កាន់ Nou Camp វិញ ប៉ុន្តែ​ត្រូវ​បាន Paris Saint-Germain បដិសេធ។

Neymar ដែល​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក ចង់​ចាកចេញ​ពី PSG ក្រោយ​លេង​បាន​២​រដូវ​កាល និង​លេច​ឭ​ចង់​ចូលរួម​ជាមួយ Barcelona វិញ។ ថ្មី​ៗ​នេះ​គេ​ទើប​តែ​ទៅ​ប្រាប់​ខាង​មន្ត្រី​​របស់ PSG នៅ​ឯ​កីឡដ្ឋាន Parc des Princes  ថា​មិន​ចង់​បន្ត​នៅ​ក្លឹប​ទៀត​ទេ។

ពេល​នេះ​បើ​យោង​តាម​សារព័ត៌មាន AS ​បាន​ចុះ​ថា PSG ទទួល​​បាន​សំណើ​៣៦​លាន​ផោន បូក​ជាមួយ​កីឡាករ​២​រូប​ទៀត​គឺ Ousmane Dembele និង Pholippe Coutinho ដើម្បី​ផ្លាស់​ប្ដូរ​យក Neymar។​ យ៉ាងណាមិញ សំណើ​នេះ​ត្រូវ​បាន​ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi បាន​បដិសេធ និង​ចាត់​ទុក​ជា​រឿង​អស់​សំណើច៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់