• 2019-07-17 03:06:14
  • ព័ត៌មាន

Moura ថា​ស្ថិតិ​​គ្មាន​កីឡាករ​ណា​ញាក់​ដាច់​ Van Dijk ជា​រឿង​មិន​ពិត​

  • 2019-07-17 03:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lucas Moura បាន​ច្រាន​ចោល​ស្ថិតិ​របស់​ UEFA និង​គេហទំព័រ​ល្បី​ៗ​នានា​រឿង​ដែល​ថា​គ្មាន​កីឡាករ​ណា​ញាក់​ដាច់​ Virgil van Dijk កាល​ពី​រដូវ​កាល​មុន​គឺ​ជា​រឿង​មិន​ពិត​។​

Moura

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ទទួល​ស្គាល់​ថា​ Van Dijk ល្អ​ពិត​មែន​តែ​មិន​មែន​ជា​កំពូល​ខ្សែ​ការពារ​ដាច់​គេ​ឯង​ឡើង​ ហើយ​រឿង​ដែល​ថា​គ្មាន​កីឡាករ​ណា​អាច​ញាក់​ដាច់​រូប​គេ​រដូវ​កាល​មុន​នោះ​គឺ​បោក​ប្រាស់​សុទ្ធសាធ​។​ Moura លើក​អំណះអំណាង​ថា​ Leroy Sane គឺ​ជា​អ្នក​ញាក់​ដាច់​ Van Dijk ពេល​អាល្លឺម៉ង់​ប៉ះ​ហូឡង់​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។​

គួរ​បញ្ជាក់​ថា​ Van Dijk បាន​ជួយ​ Liverpool រង​ជើង​ឯក​ Premier League, ឈ្នះ​ Champions League និង​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត​ដូចជា PFA Players' Player of the Year, PFA Team of the Year ហើយ​រូប​គេ​ក៏​ជា​បេក្ខភាព​សំខាន់​មួយ​រូប​ក្នុង​ការ​ប្រជែង​ Ballon d'Or​ ផង​ដែរ៕

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់