• 2019-07-17 02:11:33
  • បាល់ទាត់

ស្ងាត់ៗ Atletico ជិត​ទិញ​បាន​ខ្សែ​ការពារ​​ស្ដាំ​ជម្រើស​ទី​មួយ​របស់ Spurs

  • 2019-07-17 02:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ​របស់ Spurs ​កីឡាករ Kieran Trippier ខិត​ជិត​​បំពេញ​ការ​ផ្ទេរ​រួចរាល់​​​ក្នុង​តម្លៃ​២០​លាន​ផោន ទៅ​កាន់​ក្រុម​យក្ស​អេស្ប៉ាញ Atletico Madrid ហើយ។

កីឡាករ​វ័យ​២៨​ឆ្នាំ​​សញ្ជាតិ​អង់គ្លេស​ចូលរួម​ជាមួយ Spurs ពី​ក្លឹប Burnley ក្នុង​ឆ្នាំ​២០១៥ និង​បាន​លេង​ជាង​១០០​ប្រកួត​ឲ្យ​ក្លឹប។ ហើយ​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​របស់​គេ​គឺ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League កាល​ពី​ខែ មិថុនា។

ចុងក្រោយ​បំផុត​ Trippierបាន​បង្ហើប​ថា អនាគត​របស់​គេ​នៅ Spurs មិន​ច្បាស់លាស់​ឡើយ ត្បិត​កុងត្រា​សល់​ដល់​ឆ្នាំ​២០២២​ក្ដី។ Trippier នឹង​ក្លាយ​ជា​ខ្សែ​ការពារ​ទី​៣ ដែល Atletico នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ។ ថ្មី​កន្លង​ទៅ​ក្រុម​លោក Diego Simeone បាន​ទិញ​ខ្សែ​ការពារ​កណ្ដាល​ Felipe ពី​ក្លឹប Porto និង​ខ្សែ​ការពារ​ឆ្វេង Renan Lodi ពី​ក្លឹប​នៅ​ប្រទេស Athletico Paranaense៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់