• 2019-07-16 13:40:38
  • បាល់ទាត់

Man City និង​ក្លឹប​ធំៗ​​ផ្សេង​ទៀត​ មិន​មែន​ជា​ក្លឹប​ចំណាយ​ច្រើន​គេ​ក្នុង​អង់គ្លេស​ទេ​គិត​ត្រឹម​ពេល​នេះ

  • 2019-07-16 13:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កក្កដា​នេះ ក្នុង​ទីផ្សារ​កីឡាករ​កំពុង​តែ​មាន​ភាព​មមាញឹក​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ទ្វីប​អឺរ៉ុប។

ក្នុង​ប្រទេស​អង់គ្លេស គេ​សង្កេត​ឃើញ​ក្លឹប Manchester City នាំ​ចូល​កីឡាករ​ក្នុង​តម្លៃ​គ្រាក់ៗ ដោយ​បាន​ចំណាយ​សរុប ១០០​លាន​ដុល្លារ​ ចំណែក​ឯ Manchester United ៨០​លាន​ដុល្លារ ហើយ Chelsea វិញ​ចំណាយ​ត្រឹម ៥០​លាន​ដុល្លារ​។ រីឯ​ក្លឹប​ Liverpool, Tottenham Hotspur និង​ Arsenal វិញ​ មិន​ទាន់​ឃើញ​មាន​ចំណាយ​ធំ​ដុំ​ប៉ុន្មាន​ទេ។

យ៉ាងណាមិញ ក្នុង​ប្រទេស​អង់គ្លេស​ក្លឹប​ដែល​ទើប​នឹង​ឡើង​ Premier League ថ្មី​ថ្មោង​ ក្លឹប​ Aston Villa ចំណាយ​រហូត​ដល់​ទៅ ១០៥​លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ច្រើន​ជាង​ក្នុង​លីគ​កំពូល​អង់គ្លេស​ គិត​ត្រឹម​ពេល​នេះ​។

ក្លឹប​នេះ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ចំនួន ៨​រូប ដើម្បី​ជួយ​ពង្រឹង​ក្លឹប​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់