- 2019-07-16 02:07:18
- បាល់ទាត់
នេះមែន ក្លឹបថ្មីរបស់អ្នកចាត់ការកម្ពុជា Honda បន្ដអាជីពបាល់ទាត់?
- 2019-07-16 02:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះមែន ក្លឹបថ្មីរបស់អ្នកចាត់ការកម្ពុជា Honda បន្ដអាជីពបាល់ទាត់?
ចន្លោះមិនឃើញ
កាលពីយប់មិញនេះ ក្លឹប VVV-Venlo ក្នុងលីគហុល្លង់បានបង្ហោះរូបភាពនិងវីដេអូ ខ្សែប្រយុទ្ធ Keisuke Honda បានទៅដល់កីឡដ្ឋានរបស់ខ្លួនហើយ។
ជាមួយនឹងការបង្ហោះរបស់អតីតក្លឹបខ្លួននេះដែរ សាមីខ្លួន Honda ក៏បានបង្ហោះសារមួយចំនួនផងដែរ។ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថារូបគេបានត្រលប់មកវិញហើយអមជាមួយ រូបភាពនៅក្លឹប VVV-Venlo នេះឯង។ កីឡាករវ័យ៣៣ឆ្នាំខាងលើនេះ គឺជាអតីតកីឡាករក្លឹបមួយនេះ កាលពីឆ្នាំ២០០៧ដល់២០០៩ ហើយរូបគេលេងបាន៦៨ប្រកួត រកបាន២៤គ្រាប់។ នៅក្លឹបនេះ Honda ក៏បានជួយក្រុមឈ្នះពាន Eerste Divisie បាន១ដងផងដែរ។
នៅក្លឹបខាងលើ អ្នកគាំទ្រជាច្រើនពេញចិត្តចំពោះវត្តមានរបស់កីឡាករជប៉ុនម្នាក់នេះណាស់។ ត្បិតអីរូបគេរស់រាយ និងមានទំនាក់ទំនងល្អជាមួយក្រុមទាំងមូលផងដែរ។ មិនទាន់មានដំណឹងផ្លូវការឬការចុះកុងត្រានៅឡើយទេ គិតត្រឹមបច្ចុប្បន្ននេះ ប៉ុន្តែ Honda បានទៅចូលរួមថ្នាក់ដឹកក្លឹប VVV-Venlo អស់ហើយ៕