• 2019-07-15 11:25:35
  • បាល់ទាត់

Neymar បង្ហើប​ពី​អនុស្សាវរីយ៍​ល្អ​បំផុត​ ២ ក្នុង​​អាជីពដោយ​មាន​មួយ​គឺ​ឈ្នះ PSG ៦-១

  • 2019-07-15 11:25:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Neymar បាន​និយាយ​ប្រាប់​សារព័ត៌មាន Oh my goal ថា ក្នុង​អាជីព​របស់​ខ្លួន​ មាន​អនុស្សាវរីយ៍​ល្អ​ជាង​គេ​ចំនួន ២​គឺ ការ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជាមួយ​ប្រេស៊ីល និង​ការ​វាយបក​របស់​ Barcelona ទៅ​លើ Paris Saint-Germain។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " អនុស្សាវរីយ៍​ដែល​ល្អ​ជាង​គេ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ​មាន​ ២គឺ ជ័យជម្នះ​ក្នុង​កីឡា​អូឡាំពិក ជាមួយ​ប្រេស៊ីល និង​ពេល​ខ្ញុំ​ឈ្នះ PSG ជាមួយ​ក្លឹប Barcelona '' ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Neymar Santos Sr. ឪពុក​របស់​កីឡាករ​រូប​នេះ​ បាន​ប្រាប់​ពី​មូលហេតុ​ថា កូន​របស់​គាត់​មិន​មាន​បំណង​ខ្វះ​ការ​គោរព​ដល់​ក្លឹប PSG ទេ ប៉ុន្តែ​កូន​របស់​គាត់​ក៏​មិន​អាច​បំភ្លេច​នូវ​រឿង​រ៉ាវ​នេះ (រឿង​ Barcelona ឈ្នះ PSG ៦-១) ដែល​ជា​ដំណាក់កាល​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​បារាំង​នេះ។

គួរបញ្ជាក់ថា Neymar កំពុង​តែ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា គេ​នឹង​ចាកចេញ​ពី​ក្លឹប​ PSG ទៅ​កាន់​ក្លឹប​ធំៗ​មួយ​ចំនួន​ ដោយ​ក្នុង​នោះ​មាន​ក្លឹប​ Real Madrid និង​ក្លឹប​ Barcelona ផង​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់